​ពិតជា​បាន​! ប្រសិនបើ​អ្នក មាន​សុខភាព​ល្អ និង​មាន​ផ្ទៃពោះ​ធម្មតា នោះ​ការ​រួមភេទ មិន​អាច​ជះឥទ្ធិពល​អាក្រក់ ចំពោះ​អ្នក និង​កូន​នោះទេ ទោះបីជា​អ្នក​ធ្វើ​វា នៅ​ត្រីមាស​ទី​បី​ក៏ដោយ​។ ប៉ុន្តែ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន អំពី​សកម្មភាព ទីតាំង និង​កម្លាំង​ពេល​រួមភេទ​។​

​ក៏ប៉ុន្តែ ការ​រួមភេទ អាច​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក និង​កូន ប្រសិនបើ​អ្នក កំពុង​មាន​បញ្ហា​សុខភាព ដូចខាងក្រោម​នេះ ៖

•​ ​សុក កំពុង​គ្រប់​លើ​មាត់ស្បូន​អ្នក ដូច្នេះ ពេល​ប្រដាប់​ភេទបុរស ត្រូវបាន​ស៊ក​បញ្ចូល​ក្នុង​ទ្វារមាស​ស្ត្រី វា​អាច​ប៉ះពាល់​ខ្លាំង​ដល់​សុក​នោះ ដែល​អាច​បណ្តាលឲ្យ​ហូរ​ឈាម​មិន​ឈប់​
•​ ​ហូរ​ឈាម​តាម​ទ្វារមាស​
•​ ​សុខភាព​មិន​សូវ​ល្អ​
•​ ​មាន​ជំងឺ​រោគ​ស្ត្រី​
•​ ​មាន​រោគសញ្ញា នៃ​ការ​កើត​កូន​មុន​កំណើត​៕