មានកត្តារួមចំណែកផ្សេងៗគ្នាជាច្រើនដែលជាហេតុធ្វើឲ្យហើមជើង និងកជើងស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំបូងឡើយ រាងកាយយើងមានចាល់ជាតិទឹកកាន់តែច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូចគ្នានេះផងដែរស្បូនដែលកំពុងតែធំឡើងៗ ក៏បានសង្កត់ទៅលើសរសៃឈាមដែលហូរត្រឡប់ទៅបេះដូងវិញ។ នេះអាចបណ្តាលឲ្យហើមជើង និងកជើងបាន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការផ្លាស់ប្តូរអ័រម៉ូន ក៏អាចដើរតួនាទីមួយផងដែរ។ ការហើមជើង និងកជើងក្នុងអំឡុងពេលមានផ្ទៃពោះគឺជារឿងដែលកើតមានជាញឹកញាប់ ហើយជាធម្មតានឹងបាត់ទៅវិញបន្ទាប់ពីសម្រាលបុត្រហើយ។ នៅក្នុងដំណាក់កាលនេះ មានវិធីមួយចំនួនដែលអាចជួយអ្នកបាន៖
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• សូមជៀសវាងការឈរក្នុងរយៈពេលយូរ
• គេងផ្អៀង ៖ ប្រសិនបើអាចធ្វើបានគេងបែរទៅឆ្វេង
• ពាក់ស្រោមជើងដែលតឹងបន្តិច
• ហាត់ប្រាណឲ្យបានជាប្រចាំ ដូចជាការជិះកង់ ឬហែលទឹក
• ស្អំទឹកកកនៅកន្លែងដេលហើម៕