ជាទូទៅ ការធ្វើលំហាត់ប្រាណ គឺល្អប្រសើរដើម្បីការពារមិនឲ្យអ្នកឡើងទម្ងន់ ជាជាងការជ្រុញឲ្យស្រកទម្ងន់ ហើយវាក៏ដូចនេះផងដែរ ចំពោះការហាត់យូហ្កា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
យូហ្កា ភាគច្រើនមិនមានកម្រិតនៃការដុតកាឡូរី ដូចគ្នាទៅនឹងការដុតកាឡូរីដោយការធ្វើលំហាត់ប្រាណអាអេរ៉ូប៊ីកនោះទេ។ សូមពិចារណាថា មនុស្សម្នាក់ដែលមានទម្ងន ៦៨ គីឡូក្រាមអាចដុតបាន ២៤០ កាឡូរីក្នុងមួយម៉ោងនៃការធ្វើយូហ្កាជាទៀងទាត់ ខណៈដែលគាត់អាចដុតបានដល់ទៅ ៣៦០ កាឡូរីសម្រាប់រយៈពេលមួយម៉ោងដូចគ្នានៃការធ្វើលំហាត់ប្រាណអាអេរ៉ូប៊ីក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប៉ុន្តែ សកម្មភាពរាងកាយណាមួយក៏ជាសកម្មភាពដ៏ល្អនោះដែរ។ បន្ទាប់ពីការហាត់យូហ្កា វានឹងធ្វើឲ្យអ្នកទទួលបានលទ្ធផលល្អ ហើយវាអាចផ្តល់ប្រយោជន៍ដល់សុខភាពផងដែរ មានដូចជា ធ្វើឲ្យកម្រិតជាតិខ្លាញ់ក្នុងឈាមមានភាពប្រសើរឡើង និងធ្វើឲ្យអ្នកមានអារម្មណ៍បានប្រសើរថែមទៀតផង។
ការហាត់ប្រាណ គួរតែជាផ្នែកមួយនៃផែនការសម្រកទម្ងន់របស់អ្នក។ ដើម្បីសម្រកទម្ងន់ អ្នកគួរតែកាត់បន្ថយកាឡូរីដែលអ្នកបានញ៉ាំ និងបង្កើនកាឡូរីដែលអ្នកត្រូវដុត។ ប្រសិនបើអ្នកចង់ធ្វើយូហ្កា គំនិតដ៏ឆ្លាតវៃ គឺបញ្ចូលវាទៅក្នុងផែនការធ្វើលំហាត់ប្រាណ ដែលមានរួមទាំងសកម្មភាពនានា ដូចជាការជិះកង់ រត់ ឬហែលទឹកជាដើម៕