ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រីក្នុងសហរដ្ឋអាមេរិក កំពុងតែប្រាប់ថា គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ គួរតែចាក់វ៉ាក់សាំងជំងឺផ្តាសាយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការស្រាវជ្រាវជាច្រើនបានបង្ហាញថ្មីៗពីសុវត្ថិភាព និងប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងជំងឺផ្តាសាយ អំឡុងពេលមានផ្ទៃពោះ។
វេជ្ជបណ្ឌិត ឡូរ៉ា រីលៃ (Laura Riley) បាននិយាយថា មេរោគផ្តាសាយឆ្លងខ្លាំង និងអាចគ្រោះថ្នាក់បំផុត ចំពោះស្ត្រីមានផ្ទៃពោះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
គាត់បានផ្តល់ដំបូន្មានថា ការចាក់វ៉ាក់សាំងជារៀងរាល់ឆ្នាំ ការចាក់ពេលដែលរដូវផ្តាសាយមកដល់ និងដំណាក់កាលនានានៃការមានផ្ទៃពោះ គឺជាជំហានល្អបំផុតនៃការការពារ។
ពេលវេលាដែលល្អបំផុតដើម្បីទទួលវ៉ាក់សាំងផ្តាសាយ គឺមុនការមកដល់នៃរដូវផ្តាសាយ ដោយមិនមើលពីដំណាក់កាលនៃការមានផ្ទៃពោះឡើយ។
គ្រប់ស្ត្រីទាំងអស់ដែលមានផ្ទៃពោះ ឬនឹងមានផ្ទៃពោះអំឡុងពេលរដូវផ្តាសាយ គួរតែទទួលវ៉ាក់សាំងផ្តាសាយមិនសូវសកម្ម ដែលវ៉ាក់សាំងនេះ គឺផ្តល់សុវត្ថិភាពចំពោះស្ត្រីដែលនឹងសម្រាលកូន និងអ្នកដែលកំពុងតែបំបៅកូនដោយទឹកដោះ។
ការចាក់វ៉ាក់សាំងជំងឺផ្តាសាយ គឺមិនត្រឹមតែការពារស្ត្រីមានផ្ទៃពោះប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ការពារកូនរបស់ពួកគេផងដែរ។ ទារក មិនអាចទទួលបានវ៉ាក់សាំង រហូតដល់ពួកគេមានអាយុ ៦ ខែ ប៉ុន្តែ អាចទទួលអង់ទីករនៃជំងឺផ្តាសាយពីម្តាយ ដែលត្រូវបានចាក់វ៉ាក់សាំង ខណៈដែលទារកនោះនៅក្នុងផ្ទៃម្តាយ។ នេះអាចផ្តល់អោយពួកគេជាមួយនឹងការការពារ រហូតដល់ពួកគេ អាចត្រូវបានទទួលវ៉ាក់សាំងដោយផ្ទាល់តែម្តង។
ការណែនាំនេះត្រូវបានចេញផ្សាយនៅក្នុងកាសែត Obstetrics & Gynecology៕