ការឈឺនៅត្រង់ក គឺជាបញ្ហាសុខភាពទូទៅមួយ។ ការឈឺក អាចបណ្តាលមកពីបញ្ហាសុខភាព និងជំងឺជាច្រើន ឬអាចពាក់ព័ន្ធទៅនឹងជាលិការបស់ក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ឧទាហរណ៍បញ្ហាទូទៅនៃការឈឺក គឺជំងឺនៃការសឹកបន្ទះឆ្អឹងកដោយឯកឯង ឬគ្រោះថ្នាក់នៅនឹងក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការឈឺក ក៏អាចបណ្តាលមកពីការឆ្លងមេរោគវីរុសនៅនឹងបំពង់ក ដែលនាំឲ្យហើមកូនកណ្តុរ និងបណ្តាលឲ្យឈឺក។ ហើយវាក៏អាចបណ្តាលមកពីជំងឺដ៏កម្រដូចជា ជំងឺរបេងនៅនឹងក ការឆ្លងមេរោគនៃឆ្អឹងកងនៅនឹងក និងជំងឺរលាកស្រោមខួរក្បាល ដែលវានាំឲ្យមានការរឹងក។
ការឈឺក ក៏អាចទាក់ទងទៅនឹងសាច់ដុំនៃកជាដើម។
កត្តាហានិភ័យនៃការឈឺករួមមាន គ្រោះថ្នាក់ដោយសារកីឡា និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕