មនុស្សវ័យចំណាស់ដែលពាក់ធ្មេញនៅពេលគេង មានការកើនឡើងហានិភ័យនៃជំងឺរលាកសួត។
ការស្រាវជ្រាវបានមើលទៅលើបុរស និងស្ត្រីចំនួន ៥២៤ នាក់ ដែលមានអាយុជាមធ្យម ៨៨ ឆ្នាំ ហើយត្រូវបានតាមដានអស់រយៈពេល ៣ ឆ្នាំ។ អំឡុងពេលនោះ មាន ២៨ នាក់បានសម្រាកនៅមន្ទីរពេទ្យ និង ២០ នាក់បានស្លាប់ដោយសារជំងឺរលាកសួត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ក្នុងចំណោមអ្នកពាក់ធ្មេញ ៤៥៣ នាក់ ៤១ ភាគរយដែលពាក់ធ្មេញដាក់របស់ពួកគេនៅពេលគេង ហាក់ដូចជាមានឱកាសទ្វេដងក្នុងការវិវត្តទៅជាជំងឺរលាកសួត បើធៀបទៅនឹងអ្នកដែលដោះធ្មេញទុកនៅពេលយប់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្នកស្រាវជ្រាវបាននិយាយថា ហានិភ័យនៃជំងឺរលាកសួត ដែលត្រូវបានពាក់ព័ន្ធទៅនឹងការពាក់ធ្មេញដាក់នៅពេលយប់ គឺអាចប្រៀបធៀបបាន ជាមួយនឹងហានិភ័យខ្ពស់នៃជំងឺរលាកសួត ដែលត្រូវបានពាក់ព័ន្ធទៅនឹងការប៉ះពាល់ស្មារតី ប្រវត្តិនៃជំងឺស្ទះ ឬដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើម។
អ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលបានពាក់ធ្មេញដាក់របស់ពួកគេអំឡុងពេលគេង ហាក់ដូចជាមានបញ្ហាជាច្រើនដូចជា ជ្រាំងអណ្តាត កំណកកំបោរនៅនឹងធ្មេញ និងការរលាកអញ្ចាញធ្មេញ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of Dental Research។
ការស្រាវជ្រាវនេះ គឺជាការចង្អុលបង្ហាញមួយ ដើម្បីប្រាប់ដល់មនុស្សវ័យចំណាស់មិនគួរពាក់ធ្មេញដាក់របស់ពួកគេនោះទេ នៅពេលគេង៕