ភាគច្រើន បញ្ហាអង្គែ អាចត្រូវបានព្យាបាល និងគ្រប់គ្រង ដោយសាប៊ូដែលមានលក់នៅតាមទីផ្សារ។ បញ្ហាអង្គែធ្ងន់ធ្ងរ អាចត្រូវការវេជ្ជបញ្ជាពីគ្រូពេទ្យនូវសាប៊ូ ក្រែមជាស្តេរ៉ូអ៊ីត ឬក្រែមប្រឆាំងនឹងមេរោគផ្សិត ដើម្បីជួយបន្ថយអាការៈនោះ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ការព្យាបាលនៅផ្ទះ
ប្រសិនបើអ្នកមានកម្ចេចសៗពីស្បែកក្បាលរបស់អ្នក អ្នកគួរតែអាចព្យាបាលវាដោយសាប៊ូកក់សក់បាន។ អាស្រ័យទៅលើប្រភេទនៃសក់របស់អ្នក វាក៏អាចជាការម៉ាស្សាដោយប្រេង លើស្បែកក្បាល ដើម្បីផ្តល់ភាពប្រសើរឡើងដល់ការរលាកស្បែក។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ប្រភេទនៃសាប៊ូអង្គែជាច្រើនមានលក់នៅតាមទីផ្សារ ហើយវាក៏មានប្រសិទ្ធភាពផងដែរ។ ពួកវាត្រូវបានលក់នៅក្រោមឈ្មោះជាច្រើន ដូចនេះ សូមពិនិត្យមើលសមាសធាតុផ្សំ ឬសួរអ្នកលក់ ប្រសិនបើអ្នកមានសំណួរ ៖
– សាប៊ូមានសារធាតុ សេលេនីញ៉ូមស៊ុលហ្វីត ១ ភាគរយ
– សាប៊ូមានសារធាតុ Sulfur
– សាប៊ូមានសារធាតុ Zinc Pyrithione
– សាប៊ូមានសារធាតុ Ketoconazole។

ប្រសិនបើអ្នកមានអង្គែ អ្នកអាចទាំទារអោយប្រើតែសាប៊ូបំបាត់អង្គែ ជារៀងរាល់ថ្ងៃនៅពេលដំបូង។ នៅពេលដែលអង្គែមានភាពប្រសើរឡើង វាមិនអីនោះទេ ក្នុងការបន្ថយការប្រើសាប៊ូនោះ។

ការប្រើសាប៊ូនោះម្តងក្នុងមួយសប្តាហ៍ អាចគ្រប់គ្រងកុំឲ្យអង្គែធ្លាក់មកនៅនឹងស្មារបស់អ្នក។
ប្រសិនបើសាប៊ូបំបាត់អង្គែធ្វើឲ្យអ្នករមាស់ ឬរំខានដល់ស្បែកក្បាលរបស់អ្នក អ្នកអាចសាកល្បងប្រើផលិតផលផ្សេង។ អ្នកអាចត្រូវការសាកល្បងសាប៊ូមួយចំនួន ដើម្បីដឹងថា តើមួយណាដែលល្អសម្រាប់អ្នក។

សាប៊ូបំបាត់អង្គែមួយចំនួន មានក្លិនខ្លាំង។ ប៉ុន្តែ អ្នកអាចនៅតែឲ្យមានក្លិនល្អវិញ ដោយប្រើសាប៊ូទូទៅ ក្រោយពីកក់សាប៊ូអង្គែហើយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង