ការហែលទឹក គឺជាវិធីមួយដែលគេកត់សម្គាល់ថា វាអាចជួយដុតកាឡូរីបានច្រើនជាងគេបំផុតបើធៀបទៅនឹងកីឡាដ៏ទៃទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
១០ នាទីនៃការហែលទឹក អាចដុតកាឡូរីបានរហូតដល់ទៅ ១៥០ កាឡូរី។ ការហែលទឹកបែបធម្មតា អាចដុតកាឡូរីបាន ១០០ កាឡូរី ចំណែកឯការហែលទឹកផ្ងារពោះ អាចជួយដុតកាឡូរីបាន ៨០ កាឡូរី។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ដើម្បីបង្កើនការដុតកាឡូរី ចូរអ្នកយកពេលវេលាទំនេររបស់អ្នក ទៅហែលទឹកដើម្បីសុខភាព និងចាត់ទុកថាជាការធ្វើលំហាត់ប្រាណរយៈពេលខ្លី បន្ទាប់ពីបញ្ចប់ការងារ។
ចាប់ផ្តើមពីការហែលទឹក ៥០ ម៉ែត្រ រួចសម្រាក បន្ទាប់មកហែលទឹក ១០០ ម៉ែត្រ រួចសម្រាក។ បន្តរហូតដល់អ្នកអាចហែលទឹកបានរហូតដល់ទៅ ៣០០ ម៉ែត្រ។ ប្រសិនបើអ្នកគិតថា អ្នកនឹងមិនអាចឈានដល់គោលដៅនេះ ចូរគិតជាសារជាថ្មីម្តងទៀត ការហែលទឹក គឺងាយស្រួលជាងការគិតរបស់អ្នក។