ជំងឺផ្លូវចិត្ត គឺសំដៅលើលក្ខខណ្ឌសុខភាពផ្លូវចិត្ត ដ៏ទូលំទូលាយ ដែលជំងឺនេះអាចប៉ះពាល់ដល់អារម្មណ៍ ការគិត និងឥរិយាបទរបស់អ្នកជំងឺ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ឧទាហរណ៏នៃជំងឺផ្លូវចិត្ត រួមមាន ជំងឺធ្លាក់ទឹកចិត្ត ជំងឺថប់បារម្ភ ជំងឺវិកលចរិត ជំងឺទាក់ទងនឹងការបរិភោគអាហារ និងការញៀនសារធាតុណាមួយជាដើម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មនុស្សជាច្រើនមានការព្រួយបារម្ភអំពីសុខភាពផ្លូវចិត្ត។ ក៏ប៉ុន្តែ ការព្រួយបារម្ភលើសុខភាពផ្លូវចិត្ត បានក្លាយជាជំងឺផ្លូវចិត្ត នៅពេលដែលរោគសញ្ញាបន្តបណ្តាលឲ្យមានភាពតានតឹងញឹកញាប់ និងប៉ះពាល់ដល់សមត្ថភាពរបស់អ្នក ដើម្បីធ្វើអ្វីជាតួនាតីរបស់អ្នក។
ជំងឺផ្លូវចិត្ត អាចធ្វើឲ្យអ្នកមានទុក្ខវេទនា និងអាចបង្កឲ្យមានជាបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក ដូចជានៅកន្លែងធ្វើការ ឬនៅក្នុងទំនាក់ទំនងជាប្រចាំថ្ងៃ។
ក្នុងករណីជាច្រើន រោគសញ្ញា អាចត្រូវបានគ្រប់គ្រងដោយមានការរួមបញ្ចូលគ្នានៃការប្រើប្រាស់ថ្នាំ និងការផ្តល់ប្រឹក្សាយោបល់៕