រោគខ្យល់គ អាចកើតឡើងដោយសារការធ្លាក់ចុះនៃលំហូរឈាមទៅកាន់ខួរក្បាល។ បន្ទាប់ពីអ្នកបាត់បង់ស្មារតី ធ្លាក់ ឬដួលទៅលើដី ពេលនោះឈាមអាចហូរទៅកាន់ខួរក្បាលរបស់អ្នកបានច្រើនវិញ ដែលធ្វើឲ្យអ្នកដឹងខ្លួនធម្មតាវិញ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
មូលហេតុញឹកញាប់បំផុត ដែលនាំឲ្យអ្នកខ្យល់គមានដូចជា ៖
• បញ្ហាប្រពន្ធ័ប្រសាទអាចកើតឡើងដោយបញ្ហាជាច្រើន រួមទាំងស្ត្រេស ការឈឺចាប់ ការភ័យខ្លាច ក្អក ដំណកដង្ហើម និងការនោម។
• សម្ពាធឈាមធ្លាក់ចុះពេលអង្គុយ ឬឈរ ឬពេលប្តូរទីកន្លែង
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• បញ្ហាបេះដូង ឬសរសៃឈាម ដូចជាដុំកំណកឈាមក្នុងសួត ចង្វាក់បេះដូងខុសប្រក្រតី បញ្ហាសន្ទះប្រឹសបេះដូង ឬជំងឺបេះដូង
• បញ្ហាប្រព័ន្ធប្រសាទ ដូចជាការប្រកាច់ ជំងឺដាច់សរសៃឈាមខួរក្បាល ឬជំងឺដែលកើតមានឡើងនៅពេលដែលលំហូរឈាមទៅកាន់ផ្នែកមួយនៃខួរក្បាលថយចុះ៕