រោគសញ្ញានៃជំងឺរលាកសន្លាក់អាចរួមមាន ការឈឺសន្លាក់ និងការគាំងបន្តិចម្តងៗដែលវិវត្តសន្សឹមៗ។
រោគសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង អាចរួមមានការហើមឈឺ ការរលាក និងការគាំងម្រាមដៃ ដៃ ជើង និងកជើងដែលកើតមាននៅក្នុងសន្លាក់ដូចគ្នាទាំងសងខាង ជាពិសេសនាពេលក្រោកពីគេង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
រោគសញ្ញានៃការរលាកសន្លាក់ដោយសារការឆ្លងមេរោគអាចរួមមាន ក្តៅខ្លួន ញាក់ រលាកសន្លាក់ តឹង និងឈឺដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងគ្រោះថ្នាក់ ឬឆ្លងមេរោគពីកន្លែងផ្សេងនៅក្នុងខ្លួនរបស់អ្នក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំពោះកុមារ គ្រុនក្តៅមួយរយៈ ការថយចុះចំណង់អាហារ ការស្រកទម្ងន់ និងភាពស្លេកស្លាំង ឬការចេញកន្តួលនៅដៃ និងជើង អាចជាសញ្ញានៃការចាប់ផ្តើមប្រភេទមួយចំនួននៃជំងឺរលាកសន្លាក់ឆ្អឹងលើកុមារ។
ទម្រង់ដទៃទៀតនៃជំងឺរលាកសន្លាក់ឆ្អឹងលើកុមារត្រូវបានផ្សារភ្ជាប់ជាមួយនឹងការគាំងសន្លាក់ ឬហើមសន្លាក់។
សូមទាក់ទងទៅរកគ្រូពេទ្ យប្រសិនបើ ៖
– ការឈឺ និងការគាំងកើតមានភ្លាមៗ មិនថាមកពីគ្រោះថ្នាក់ ឬមកពីមូលហេតុដែលមិនត្រូវបានដឹង
– ការឈឺដែលមានមកជាមួយនឹងគ្រុនក្តៅ
– ការឈឺដែលវិវត្តលឿន និងត្រូវបានផ្សារភ្ជាប់ទៅនឹងការឡើងក្រហម និងតឹងខ្លាំងនៅនឹងសន្លាក់
– អ្នកសម្គាល់ឃើញថាមានការឈឺនៅដៃ ជើង ឬខ្នងក្រោយពីអង្គុយរយៈពេលខ្លី ឬក្រោយពីគេងពេលយប់៕