សុក គឺជាសរីរាង្គដែលបង្កើតឡើងក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីចិញ្ចឹមទារក យកកាកសំណល់របស់ទារក និងផលិតអ័រម៉ូន ដើម្បីទ្រទ្រង់ការមានផ្ទៃពោះ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

សុក ត្រូវបានភ្ជាប់ទៅនឹងជញ្ជាំងស្បូនដោយសរសៃឈាម ដែលផ្គត់ផ្គង់ឲ្យទារកនូវអុកស៊ីសែន និងអាហារូបត្ថម្ភ ព្រមទាំងយកកាកសំណល់ពីទារកមកវិញ និងបញ្ជូនទៅម្តាយដើម្បីបញ្ចេញចោល។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ទារកភ្ជាប់ទៅនឹងសុកដោយទងផ្ចិត។ តាមរយៈទងផ្ចិត ទារកទទួលបានការចិញ្ចឹមបីបាច់ និងអុកស៊ីសែន និងបញ្ចេញកាកសំណល់។

ជាទូទៅ សុកត្រូវតែភ្ជាប់ទៅនឹងផ្នែកខាងលើនៃស្បូន ហើយនៅឆ្ងាយពីមាត់ស្បូន ដែលជាផ្លូវសម្រាប់អោយទារកលូនចេញពេលសម្រាល ប៉ុន្តែ ប្រសិនបើវានៅក្បែរមាត់ស្បូនវិញ នោះស្រ្តីមានផ្ទៃពោះនឹងមានហានិភ័យក្នុងការធ្លាក់ឈាម និងមិនអាចសម្រាលបាន ហើយបណ្តាលឲ្យបាត់បង់ឈាមយ៉ាងច្រើន។

ដូច្នេះ ស្រ្តីដែលមានសុកបាំងមាត់ស្បូន គឺតម្រូវឲ្យវះកាត់យកកូន ដើម្បីជួយជីវិតម្តាយ និងទារក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង