ការស្រាវជ្រាវថ្មីមួយបានរកឃើញថា បុរសហាក់ដូចជាឆ្ងាយជាងស្ត្រីក្នុងការតាមដាន ចំពោះជំងឺពុកឆ្អឹង ទោះបីជាពួកគេហាក់ដូចជាទទួលរងនឹងផលវិបាកមិនល្អអំពីបញ្ហាឆ្អឹងខ្សោយនេះក៏ដោយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្នកស្រាវជ្រាវបាននិយាយថា បុរសជនជាតិអាមេរិកលើសពី២លាននាក់មានជំងឺពុកឆ្អឹង ហើយ៨ ទៅ១៣លាននាក់ផ្សេងទៀតមានដង់ស៊ីតេឆ្អឹងទាប ដែលជាភ្នាក់ងារបង្កឲ្យពុកឆ្អឹង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ខណៈដែលស្ត្រីភាគច្រើននៅក្នុងការស្រាវជ្រាវបាននិយាយថា ពួកគេនឹងទទួលយកការតាមដានជំងឺពុកឆ្អឹងប្រសិនបើវាត្រូវបានគេបង្គាប់ឲ្យមាននោះ មានតែបុរស២៥ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេនឹងទទួលការតាមដានដូចគ្នា។ ស្ត្រីហាក់ដូចជាច្រើនជាងបុរស៤ដងដើម្បីប្រើប្រាស់ថ្នាំ សម្រាប់ការពារជំងឺពុកឆ្អឹង ដូចជាការប្រើថ្នាំគ្រាប់កាល់ស្យូម និងថ្នាំគ្រាប់វីតាមីន D ដើម្បីពង្រឹងឆ្អឹងរបស់ពួកគេនោះ។
ការស្រាវជ្រាវបានបង្ហាញថា នៅពេលដែលបុរសទទួលរងនូវការបាក់ឆ្អឹង អត្រានៃការស្លាប់ គឺខ្ពស់ជាងស្ត្រី ហើយផលវិបាកនៃភាពធ្ងន់ធ្ងរ។ ដូច្នេះ បុរសគួរមានការប្រុងប្រយ័ត្ន និងតាមដានសុខភាពរបស់អ្នកជាប្រចាំ៕