ប្រាកដណាស់។ ការរាគ បណ្តាលឲ្យខ្លួនរបស់កូនអ្នកបាត់បង់បរិមាណជាតិទឹក និងសារជាតិចិញ្ចឹមដ៏ច្រើន ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើកូនអ្នកមានបញ្ហារាគលើសពីបីដងក្នុងមួយថ្ងៃ ហើយគេមិនបានផឹកទឹកគ្រប់គ្រាន់ទេនោះ គេអាចក្លាយជាខ្វះជាតិទឹក ដែលអាចបណ្តាលឲ្យមានផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនព្យាបាល។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សូមប្រាប់គ្រូពេទ្យរបស់អ្នក ប្រសិនបើកេមានបញ្ហារាគ និងគួបផ្សំនឹងរោគសញ្ញាដូចខាងក្រោម ៖
– ទឹកនោមប្រែជាក្រម៉ៅ
– ទឹកនោមតិច
– ចង្វាក់បេះដូងលោតញាប់
– ឈឺក្បាល
– ស្បែកស្ងួត
– វង្វេងវង្វាន់។
រោគសញ្ញានៃការខ្វះជាតិទឹក ចំពោះកុមារតូចៗរួមមាន ៖
– អណ្តាត និងមាត់ស្ងួត
– ភ្នែករូង
– អត់មានទឹកភ្នែកនៅពេលយំ
– ថយចុះចំនួននៃខោទឹកនោម
– មួរម៉ៅ
– ស្បែកយារពេលទាញ៕