កូឡេស្តេរ៉ុលខ្ពស់ គឺជាកត្តាហានិភ័យមួយចំពោះបញ្ហាសុខភាពធ្ងន់ធ្ងរ ពីការគាំងបេះដូងទៅជំងឺស្ទះសរសៃឈាមខួរក្បាល។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ក្រុមគ្រូពេទ្យបានព្រមានពីមូលហេតុ ដែលអាចកើតមាន ៖
– ញ៉ាំអាហារសំបូរទៅដោយកូឡេស្តេរ៉ុល ដូចជាសាច់ ប្រហុក ស៊ុត និងសាច់សត្វជាដើម (អាហារដែលសំបូរទៅដោយខ្លាញ់បង្កើនកូឡេស្តេរ៉ុលផងដែរ)
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
– លើសទម្ងន់ ឬកង្វះការធ្វើលំហាត់ប្រាណ អាចនាំឲ្យលើសទម្ងន់ និងជម្រុញឲ្យកើនឡើងកូឡេស្តេរ៉ុល
– អាយុលើសពី ៥៥ ឆ្នាំ បង្កើនហានិភ័យនៃកូឡេស្តេរ៉ុលខ្ពស់
– មានតំណរពូជនៃជំងឺកូឡេស្តេរ៉ុលខ្ពស់ពីកំណើតនាំឲ្យកើនឡើងកូឡេស្តេរ៉ុលផងដែរ៕