កត្តាហានិភ័យនៃជំងឺរលាកទ្វារមាស អាស្រ័យទៅលើប្រភេទនៃជំងឺរលាកទ្វារមាស់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
កត្តាហានិភ័យនៃជំងឺរលាកទ្វារមាសរួមមានការមានដៃគូររួមភេទច្រើន និងមិនបានការពារ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កត្តាហានិភ័យមួយចំនួនចំពោះជំងឺរលាកទ្វារមាស ដែលបង្កឡើងដោយបាក់តេរីរួមមាន ការជក់បារី ការរួមភេទជាមួយនឹងដៃគូរច្រើន ការលាងសម្អាតមិនបានល្អ និងការថ្នាំពន្យារកំណើត។
កត្តាហានិភ័យនៃជំងឺរលាកទ្វារមាសដែលបង្កឡើងដោយពពួកផ្សិត គឺប្រែប្រួល។ វាអាចរួមមានការថយចុះប្រព័ន្ធភាពស៊ាំដែលត្រូវបានបង្កឡើងដោយជំងឺមហារីក ឬជំងឺដទៃទៀត ឬដោយការប្រើថ្នាំ។
ការប្រើថ្នាំអង់ទីប៊ីយោទិច ក៏ជាកត្តាហានិភ័យមួយដែលត្រូវបានគេស្គាល់ផងដែរ។ ការមានផ្ទៃពោះ ជំងឺទឹកនោមផ្អែម ការប្រើថ្នាំពន្យារកំណើត និងការលាងសម្អាតទ្វារមាស សុទ្ធតែអាចបង្កើនហានិភ័យក្នុងការវិវត្តទៅជាជំងឺរលាកទ្វារមាសដោយសារមេរោគផ្សិតលើស្ត្រី៕