ទោះបីជាវាអាចជារឿងគួរឲ្យតក់ស្លត់ចំពោះអ្នកដែលជាឪពុកម្តាយក៏ដោយ អ្នកគួរប្រយ័ត្ន និងយកកូនទៅមន្ទីរពេទ្យជំនាញ។ ប៉ុន្តែភាគច្រើននៃការក្តៅប្រកាច់ គឺមិនបណ្តាលឲ្យប៉ះពាល់អ្វីនោះទេ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អំឡុងពេលនៃការប្រកាច់ អាចមានឳកាសតិចតួចដែលកុមារអាចត្រូវបានគ្រោះថ្នាក់ដោយការដួល ឬអាចឈ្លក់ទឹកមាត់ ឬអាហារដែលមាននៅក្នុងមាត់។ សូមធ្វើការជួយសង្គ្រោះបឋមឲ្យបានត្រឹមត្រូវ ដើម្បីអាចជួយចៀសវាងគ្រោះថ្នាក់ដោយចៃដន្យនេះបាន។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វាមិនមានការបង្ហាញថា ការក្តៅប្រកាច់បណ្តាលឲ្យខូចខាតខួរក្បាលនោះទេ។ ការស្រាវជ្រាវធំៗជាច្រើនបានរកឃើញថា កុមារដែលមានការក្តៅប្រកាច់ អាចទៅសាលារៀនបានធម្មតា និងមានប្រាជ្ញាឆ្លាតវៃធម្មតា។ ទោះបីជាក្តាក្នុងករណីនៃការប្រកាច់យូរ លើសពីមួយម៉ោងក៏ដោយ កុមារភាគច្រើនតែងតែជាសះស្បើយធម្មតាវិញ៕