អាហារកំប៉ុង មិនផ្តល់នូវអត្ថប្រយោជន៍ដល់សុខភាពច្រើននោះទេ។ អាហារកំប៉ុង អាចនាំភាពងាយស្រួលដល់អ្នកក្នុងការចម្អិន និងបរិភោគ ហើយបើទោះបីជាអ្នកមិនបានទទួលទានផលិតផលស្រស់ៗ ឬផ្លែឈើស្រស់ក៏ដោយ ប៉ុន្តែ អាហារកំប៉ុងក៏មានសារធាតុចិញ្ចឹមមួយចំនួនដូចគ្នា។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ហើយអ្នកក៏អាចបរិភោគអាហារដែលមានតាមរដូវ ឬតំបន់តាមតម្រូវការ។
តើគួរធ្វើដូចម្តេច ទើបអាចបង្កើនតំលៃនៃអាហារូបត្ថម្ភ ចំពោះអាហារកំប៉ុងនេះ?
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្នកអាចធ្វើឲ្យអាហារកំប៉ុង កាន់តែមានអត្ថប្រយោជន៍ចំពោះសុខភាព ដោយគ្រាន់តែជ្រើសរើសអាហារដែលគ្មានជាតិខ្លាញ់ ឬមានជាតិសូដ្យូមតិច។ ឧទាហរណ៍ ៖ អ្នកអាចលាងអាហារនោះមុនពេលចម្អិន ឬបរិភោគ ដើម្បីកាត់បន្ថយជាតិប្រៃ។
ចំពោះផ្លែឈើកំប៉ុង ឬទឹកផ្លែឈើវិញ គឺអ្នកមិនគួរដាក់ស្ករបន្ថែមនោះទេ។ ជាពិសេស អ្នកក៏គួរតែជ្រើសរើសម្ហូបអាហារណាដែលល្អ និងមិនហួសកាលបរិច្ឆេទផុតកំណត់៕