ការឈឺបំពង់ក គឺជារឿងទូទៅនៅគ្រប់អាយុទាំងអស់ ហើយវាអាចជាសញ្ញាដំបូងនៃជំងឺផ្សេងទៀត ដូចជាជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយ។ វាក៏អាចបណ្តាលមកពីការឆ្លងជំងឺរលាកបំពង់ក និងមេរោគផ្សេងៗ។
សញ្ញា និងរោគសញ្ញា
• បំពង់កឈឺចាប់
• គ្រុនក្តៅ
• ហើមក្រពេញនៅក
• ធុំក្លិនមាត់
• រមាស់នៅក្នុងបំពង់ក
• ក្រហមនៅខាងក្រោយមាត់។
អ្វីដែលត្រូវធ្វើ
ខាងក្រោមនេះជាវិធីមួយចំនួន ដែលអ្នកធ្វើបានដើម្បីអាចបន្ថយការឈឺចាប់ឈឺបំពង់កបាន ៖
• ខ្ពុរមាត់នឹងទឹកក្តៅឧណ្ហៗ ឬទឹកអំបឹល
• ញ៉ាំទឹកត្រជាក់ ឬទឹកកក
• ញ៉ាំទឹកឃ្មុំ
• ញ៉ាំថ្នាំបំបាត់ការឈឺចាប់។
យ៉ាងណាមិញ ដើម្បីបន្ធូរបន្ថយអាការៈ និងផលវិបាកនៃរោគពងបែកមាត់ ឬការរលាកបំពង់ យើងខ្ញុំសូមណែនាំបងប្អូននូវផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងត្រូវបានទទួលស្គាល់ និងប្រើប្រាស់ដោយក្រុមវេជ្ជបណ្ឌិត និងអ្នកជំងឺទូទៅជាច្រើននាក់។
កាល់សិបទីន © ជាឱសថបៀបបំបាត់ការឈឺចាប់បំពង់ក និងព្យាបាលជំងឺពងបែកមាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។ លោកអ្នកបៀមម្តងមួយគ្រាប់ ហើយអាចប្រើបានពី ៣ ទៅ ៦ គ្រាប់ក្នុងមួយថ្ងៃ។
យ៉ាងណាមិញ សូមពិគ្រោះជាមួយឱសថការី ឬវេជ្ជបណ្ឌិតរបស់អ្នកក្នុងការប្រើប្រាស់ ដើម្បីសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់៕