អត្ថប្រយោជន៍នៃការទទួលទានទឹកក្រូចឆ្មារក្តៅឧណ្ឌៗ នៅពេលព្រឹក មានដូចជា ៖

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

1. ជួយពង្រឹងប្រព័ន្ធការពាររាងកាយ ៖ ក្រូចឆ្មារសម្បូរទៅដោយវីតាមីន C និងជាតិប៉ូតាស្យូម។ វីតាមីន C ជួយក្នុងការព្យាបាលជំងឺផ្តាសាយ ហើយប៉ូតាស្យូម ជួយភ្ញោចមុខងារខួរក្បាល និងប្រពន្ធ័សរសៃប្រសាទ និងព្រមទាំងជួយគ្រប់គ្រងសម្ពាធឈាមផងដែរ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

2. ជួយធ្វើឲ្យមានលំនឹងអាស៊ីតបាសនៅក្នុងរាងកាយ។
3. ជួយសម្រកទម្ងន់ ៖ ដោយសារនៅក្នុងក្រូចឆ្មារមានជាតិសរសៃ Pectin ខ្ពស់ ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងការស្រេកឃ្លាន ដូច្នេះ វាជួយធ្វើឲ្យអ្នកមិនសូវឃ្លាន និងឆាប់ឆ្អែត។

 

4. ជួយក្នុងការរំលាយអាហារ ៖ ទឹកក្តៅឧណ្ឌៗ ជួយដល់មុខងារក្រពះពោះវៀន និងជួយឲ្យពោះវៀនមានចលនាល្អ។ ក្រូចឆ្មារ មានជាតិរ៉ែ និងវីតាមីនខ្ពស់ ដែលអាចជួយបន្ធូរលាមក និងកម្ចាត់ជាតិពុលនៅក្នុងបំពង់រំលាយអាហារ។
5. ក្រូចឆ្មារជាថ្នាំបញ្ចុះទឹកនោមធម្មជាតិ ៖ វាធ្វើឲ្យអ្នកនោមច្រើន ដូច្នេះ វាជួយកម្ចាត់ជាតិពុលពីក្នុងឈាម។
6. ធ្វើអោយស្បែកស្រស់ថ្លា ៖ វីតាមីន C ជួយបំបាត់ស្នាមជ្រីវជ្រួញ និងស្នាមជាំ។
7. ជួយដល់ប្រព័ន្ធទឹករងៃ៕