ទឹកនោមធម្មតា គឺថ្លា និងមានពណ៌លឿងព្រឿងៗ។ ខណៈដែលក្លិនទឹកនោម អាចប្រែប្រួល ប៉ុន្តែ ក្នុងករណីភាគច្រើនបំផុត វាមិនមានក្លិនខ្លាំងនោះទេ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ជាមួយនឹងការខ្វះជាតិទឹក ទឹកនោម អាចខាប់បន្តិច ហើយអាចមានអាម៉ូញ៉ាក់ខ្លាំងជាងធម្មតា។ ការញ៉ាំអាហារមួយចំនួន និងការប្រើប្រាស់ថ្នាំមួយចំនួន ក៏អាចធ្វើឲ្យប្រែប្រួលដល់ក្លិនទឹកនោមបានផងដែរ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

នៅពេលដែលមានការឆ្លងមេរោគនៅក្នុងទឹកនោម ដូចជាការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកនោមនោះ វាអាចប៉ះពាល់ដល់ពណ៌ និងក្លិនរបស់ទឹកនោម។

នៅពេលដែលមានការឆ្លងមេរោគនៅលើផ្លូវបង្ហូរទឹកនោម ទឹកនោមអាចមានក្លិនឆ្អេះ ហើយប្រែជាឈាម ឬល្អក់។ ការមានអារម្មណ៍នោមក្រហាយ ក៏អាចជារោគសញ្ញានៃការឆ្លងមេរោគនៅនឹងផ្លូវបង្ហូរទឹកនោមផងដែរ។

ទឹកនោម អាចមានក្លិនឆួលខុសធម្មតា ហើយជំងឺតំណរពូជយ៉ាងកម្រមួយចំនួន ក៏អាចបណ្តាលអោយនោមមានក្លិនខុសធម្មតាផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង