ការក្អក គឺជារ៉េផ្លិចមួយដែលជួយសម្អាតផ្លូវដង្ហើម។ ការក្អកធ្ងន់ធ្ងរ តម្រូវឲ្យមានការថែទាំយកចិត្តទុកដាក់ និងព្យាបាល ប៉ុន្តែ ការក្អកជាច្រើនត្រូវបានបង្កឡើងដោយពពួកមេរោគវីរុស។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
អ្វីដែលម្តាយគួរធ្វើ
– ប្រសិនបើកូនរបស់អ្នកក្អកខ្លាំង សូមអង្គុយនៅក្នុងបន្ទប់ទឹកដែលក្តៅជាមួយគ្នា រយៈពេលប្រហែល ២០ នាទី
– ផឹកទឹកឲ្យបានច្រើន (ទឹកដោះ ឬទឹកដោះគោសម្រាប់កូន ទឹកត្រជាក់ និងទឹកផ្លែឈើសម្រាប់កូនធំៗ)
– បើកម៉ាស៊ីនក្តៅផ្តល់សំណើមនៅក្នុងបន្ទប់កូនរបស់អ្នក
– សូមប្រើទឹកសេរ៉ូមប្រៃបន្តក់ក្នុងច្រមុះ ដើម្បីបន្ថយការតឹងច្រមុះ
– សូមកុំឲ្យថ្នាំក្អកទៅក្មេងតូចៗក្រោមអាយុ ២ ឆ្នាំ (សូមពិគ្រោះជាមួយនឹងគ្រូពេទ្យ)។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចូរស្វែងរកការព្យាបាល ប្រសិនបើ កូនរបស់អ្នក ៖
– ក្អកធ្ងន់ធ្ងរ ដកដង្ហើមលឺៗ
– ក្អកលើសពី ៣ សប្តាហ៍ ក្អកកាន់តែធ្ងន់ធ្ងរទៅៗ កើតមានក្នុងពេលដូចគ្នារៀងរាល់ឆ្នាំ ឬហាក់ដូចជាត្រូវបានបង្កឡើងដោយបញ្ហាជាក់លាក់ ដូចជាលម្អងផ្កា ធូលីដី និងរោមសត្វជាដើម
– មានគ្រុនក្តៅជាប់
– មានអាយុក្រោមពី ៣ ខែ និងមានគ្រុនក្តៅគួបផ្សំនឹងក្អក
– ដកដង្ហើមញាប់ ឬពិបាកដកដង្ហើម
– មានបបូរមាត់ មុខ ឬអណ្តាតប្រែជាពណ៌ស្វាយអំឡុងពេល ឬក្រោយពីក្អក។
សូមគិតពីការការពារ
– សូមធ្វើតាមការណែនាំនូវគម្រោងនៃការព្យាបាល ប្រសិនបើកូនរបស់អ្នកមានជំងឺហឺត ឬអាលែស៊ី
– ជៀសអោយឆ្ងាយពីអ្នកជក់បារី ឬមានជំងឺផ្តាសាយ
– សូមប្រាកដថា កូនរបស់អ្នកបានទទួលវាក់សាំងនៃជំងឺខាន់ស្លាក់ តេតាណុស និងក្អកមាន់បានត្រឹមត្រូវ
– លាងដៃឲ្យបានញឹកញាប់ និងត្រឹមត្រូវ៕