ក្រោយពីត្រូវបានខាំដោយមូសខ្លា ដែលមានមេរោគគ្រុនឈាម រយៈពេលនៃការចេញរោគសញ្ញា គឺមានពី ៣ ថ្ងៃ ទៅ ១៥ ថ្ងៃ មុននឹងរោគសញ្ញានៃជំងឺគ្រុនឈាមលេចចេញមក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ជំងឺគ្រុនឈាមចាប់ផ្តើមមកជាមួយនឹងការញាក់ ឈឺក្បាល ឈឺនៅពេលធ្វើចលនាភ្នែក និងឈឺចង្កេះ។ ការឈឺជើង និងសន្លាក់ កើតមានឡើងអំឡុងពេលប៉ុន្មានម៉ោងដំបូងនៃជំងឺនេះ។ សីតុណ្ហភាពកើនឡើងលឿន អាចដល់ទៅ ៤០ អង្សារសេ ដែលមានចង្វាក់បេះដូងលោតយឺត និងមានសម្ពាធឈាមចុះ។ ភ្នែក ប្រែជាក្រហម។ មុខឡើងក្រហម បន្ទាប់មកបាត់ទៅវិញ។ កូនកណ្តុរនៅនឹងក និងក្រលៀនអាចឡើងហើម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
គ្រុនក្តៅ និងរោគសញ្ញានៃជំងឺគ្រុនឈាមដទៃទៀត អាចមានរយៈពេលពី ២ ទៅ ៤ ថ្ងៃ ដោយត្រូវបានភ្ជាប់ដោយការថយចុះសីតុណ្ហភាព ជាមួយនឹងការបែកញើសខ្លាំង។ សីតុណ្ហភាពអាចចុះមកធម្មតា ហើយអ្នកជំងឺមានអារម្មណ៍ថា ស្រួលខ្លួន ដែលមានរយៈពេលប្រហែលជាមួយថ្ងៃ។
ការកើនឡើងលើកទី ២ យ៉ាងលឿននៃសីតុណ្ហភាព អាចមានបន្ទាប់។ កន្តួលក្រហម អាចលេចឡើងជាមួយនឹងគ្រុនក្តៅ និងរាលដាលពីចុងដៃចុងជើង ទៅខ្លួនប្រាណទាំងមូល លើកលែងតែមុខប៉ុណ្ណោះ។ បាតដៃ និងបាតជើង អាចក្រហមព្រឿងៗ និងហើម៕