បាក់តេរីដែលមានឈ្មោះថា អ៊ីកូឡាយ (E. coli) គឺជាបាក់តេរីភាគច្រើនបំផុត ដែលតែងតែនាំឲ្យមានបញ្ហាសុខភាព តាមរយៈចំណីអាហារ បើទោះបីជាភាគច្រើននៃមេរោគ Escherichia coli ឬ E. coli នេះមិនមានឡើយក្នុងការបង្កជាគ្រោះថ្នាក់ក៏ដោយ តែមានប្រភេទខ្លះដូចជា E. coli O157: H7 ដែលអាចបណ្តាលឲ្យមានជំងឺឆ្លង តាមរយៈចំណីអាហារនេះបានយ៉ាងធ្ងន់ធ្ងរ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ដើម្បីការពារខ្លួនអ្នកពីជំងឺឆ្លង តាមចំណីអាហារ សូមអនុវត្តតាមគោលការណ៍ណែនាំសុវត្ថិភាពចំណីអាហារ ជាមូលដ្ឋានដូចខាងក្រោម ៖

• លាងសម្អាតអាហារឆៅឲ្យបានហ្មត់ចត់ ៖ សូមដុសលាងផ្ទៃខាងក្រៅរបស់វាឲ្យបានស្អាត ចំពោះអាហារទាំងឡាយណាដែលមានសម្បករឹង

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

• លាងសម្អាតដៃរបស់អ្នក និងគ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ ជាមួយនឹងក្តៅ ឬទឹកសាប៊ូ មុនពេល និងបន្ទាប់ពីការរៀបចំ ឬបរិភោគអាហារ
• រក្សាអាហារឆៅ ជាពិសេស សាច់អោយដាច់ដោយឡែកពីអាហារ ដែលត្រៀមសម្រាប់ញ៉ាំ
• ចម្អិនម្ហូបអាហាររបស់អ្នកយ៉ាងហ្មត់ចត់។ សាច់គោ សាច់ជ្រូក និងសាច់ចៀម គួរតែចម្អិននៅសីតុណ្ហភាពទាបបំផុត ៦៣ អង្សារសេ។ សាច់សត្វដទៃទៀត ដូចជាសាច់មាន់ ត្រូវចម្អិនយ៉ាងហោចណាស់អោយបាន ៧១ អង្សារសេ ហើយសម្រាប់សាច់បក្សីទាំងអស់ គួរតែត្រូវបានចម្អិនត្រឹម ៧៤ អង្សារសេ
• ក្លាសេអាហារក្នុងទូរទឹកកក
• ចូរកុំញ៉ាំទឹកដែលមិនស្អាត ដែលបានមកពីបឹង ឬស្ទឹង៕