តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញឲ្យឃើញថា អ្នកគួរតែបរិភោគផ្លែឈើតែឯង នៅពេលពោះទទេទើបល្អ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
នេះគឺដោយសារតែនៅពេលអ្នកបរិភោគផ្លែឈើតែឯង ដោយមិនមានអាហារផ្សេងទៀតមកលាយឡំ វាធ្វើឲ្យដំណើរការរំលាយអាហារធ្វើការបានលឿនល្អ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចំណែកឯជាតិស្ករ ដែលមាននៅក្នុងផ្លែឈើ ក៏ត្រូវបានស្រូបយកទាំងស្រុងដោយរាងកាយរបស់អ្នក។ នៅពេលបរិភោគផ្លែឈើតែឯង ក្រពះរបស់អ្នកកាន់តែងាយស្រួលធ្វើការ ក៏ដូចជាធ្វើឲ្យពោះវៀនស្រួល ក្នុងការស្រូបយកសារធាតុចិញ្ចឹម ដែលមានដូចជាជាតិសរសៃ និងជាតិស្ករផងដែរ។
នេះគឺជាវិធីដ៏ត្រឹមត្រូវ និងល្អបំផុត ដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែឈើដែលអ្នកបរិភោគ។
ប្រសិនបើអ្នកបរិភោគផ្លែឈើក្រោយពេលបាយរួច ជាពិសេស បន្ទាប់ពីការបរិភោគអាហារដ៏ច្រើនមុខ វានឹងធ្វើឲ្យក្រពះចំណាយពេលយូរក្នុងការរំលាយអាហារ ចំណែកឯពោះវៀនវិញ ក៏ពិបាកក្នុងការស្រូបយកសារធាតុចិញ្ចឹម និងវីតាមីន ដែលមាននៅក្នុងផ្លែឈើដែរ។
ហើយនេះគឺជាការខាតបង់ ទោះបីជាអ្នកខំប្រឹងបរិភោគផ្លែឈើច្រើនយ៉ាងណាក៏ដោយ៕