ប្រហែលជា ៩០ ភាគរយនៃការត្បៀតសរសៃឈាមតម្រងនោម ត្រូវបានបង្កឡើងដោយសារការក្រិនសរសៃឈាម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
បញ្ហាក្រិនសរសៃឈាមនេះ កើតឡើងដោយសារជាតិខ្លាញ់កូឡេស្តេរ៉ូល និងសារធាតុនៅក្នុងឈាមផ្សេងទៀត ប្រមូលផ្តុំគ្នាបង្កើតបានជាបន្ទះខ្លាញ់ នៅក្នុងជញ្ជាំងនៃសរសៃឈាម ដែលធ្វើឲ្យប្រហោងរបស់សរសៃឈាមរួមតូច។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
កត្តាហានិភ័យនៃការត្បៀតសរសៃឈាមតម្រងនោម មានដូចជា ៖
• មានអាយុចាស់
• ស្រ្តី
• មានជំងឺលើសឈាម
• មានជំងឺសរសៃឈាមផ្សេងទៀត ដូចជាជំងឺសរសៃឈាមបេះដូង និងជំងឺសរសៃឈាមដែលនៅសើរស្បែក។
• ជំងឺតម្រងនោមរ៉ាំរ៉ៃ
• ជំងឺទឹកនោមផ្អែម
• ការប្រើប្រាស់ថ្នាំជក់
• កម្រិតនៃកូឡេស្តេរ៉ូលខុសធម្មតា៕