ជំងឺរាគមួល ខុសពីជំងឺរាគរូសត្រង់ថា ជំងឺរាគមួលមានរោគសញ្ញាដូចជា ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• រាគធ្ងន់ធ្ងរ ដែលអាចមានលាយឈាម សំបោរ ឬខ្ទុះ
• ចង្អោរ
• ក្អួត
• ឈឺពោះ
• គ្រុនក្តៅញាក់
• ហូរឈាមតាមរន្ធគូថ
• ការបាត់បង់ចំណង់នៃការឃ្លានអាហារ និងស្រកទម្ងន់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើប៉ារ៉ាស៊ីត ដែលបង្កនោះចូលទៅក្នុងចរន្តឈាម និងរាលដាលទៅសរីរាង្គផ្សេងទៀតនៅក្នុងរាងកាយ ជាពិសេស សរីរាង្គថ្លើម គឺវាអាចបង្កអោយទៅជាអាប់សែថ្លើម ដែលមានរោគសញ្ញាដូចជា ៖
• គ្រុនក្តៅ
• អស់កម្លាំង
• ហើមពោះ និងឈឺពោះ
• ក្អក
• ចង្អោរ
• កើតលឿង
• ការបាត់បង់ចំណង់នៃការឃ្លានអាហារ
• ស្រកទម្ងន់៕