ក្អួតឈាម គឺសំដៅទៅការក្អួតដែលមានបរិមាណឈាមនៅដ៏លើសលប់នៅក្នុងកំអួតរបស់អ្នក។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ឈាមតិចតួចដែលមាននៅក្នុងកំហាកដែលអ្នកបានស្ដោះមកក្រៅ វាអាចមានប្រភពពីធ្មេញ មាត់ ឬពីបំពង់ក ហើយមិនត្រូវបានចាត់ទុកថាជាការក្អួតឈាមឡើយ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ឈាមនៅក្នុងកំអួតអាចនឹងមានពណ៌ក្រហមភ្លឺ ឬវាអាចលេចឡើងជាពណ៌ត្នោតខ្មៅងងឹតដូចជាកាហ្វេ។
ការលេបឈាម ដូចជាឈាមដែលចេញពីការហូរឈាមច្រមុះ ឬការប្រឹងក្អកខ្លាំងអាចបង្កឲ្យមានក្អួតមានឈាមផងដែរ ប៉ុន្តែការក្អួតឈាមដែលពិតប្រកដ ជាធម្មតាវាជាស្ថានភាពដែលមានសភាពធ្ងន់ធ្ងរខ្លាំង និងតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។

ការហូរឈាមនៅក្នុងបំពង់អាហារផ្នែកខាងលើដូចជាមាត់ បំពង់អាហារ ក្រពះ និងពោះវៀនតូចផ្នែកខាងលើអាចមកពីដំបៅក្រពះពោះវៀន ឬការរហែកសរសៃឈាម ដែលនេះគឺជាមូលហេតុទូទៅបំផុតនៃការក្អួតឈាម។

សូមទំនាក់ទំនងស្វែងរកការសង្រ្គោះបន្ទាន់ ប្រសិនបើក្អួតឈាមបានបណ្តាលឲ្យមានរោគសញ្ញានៃការបាត់បង់ឈាមធ្ងន់ធ្ងរដូចខាងក្រោមនេះ៖
• ដកដង្ហើមញាប់
• វិលមុខ ឬមានអារម្មរណ៏ធីងធោងពេលក្រោកឈរឡើង
• ភ្នែកស្រវាំងមើលមិនសូវច្បាស់
• ដួលសន្លប់
• ដូចជាភាន់ភាំង ឬច្រលំ
• ចង្អោរ
• ត្រជាក់ស្បែក ឬស្លេក
• ទឹកនោមតិចទៅៗ ឬលែងមានទឹកនោម៕