ការឈឺចង្កេះពេលសម្រាលកូន ពេលខ្លះកើតឡើងនៅពេលដែលទារកលូនចូលទៅក្នុងមាត់ស្បូន ដោយមុខទារកផ្ងារឡើងលើជំនួសឲ្យការផ្កាប់មុខ (ជាធម្មតា ពេលដែលមុខទារកផ្កាប់ចុះក្រោម ការសម្រាល គឺមានភាពងាយស្រួលជាងផ្ងារ)។ តែនេះគឺជាមិនមែនគ្រប់ករណីសុទ្ធតែបែបនេះនោះទេ។ ស្ត្រីមួយចំនួនគ្រាន់តែមានអារម្មណ៍ថាដូចជាតឹងៗនៅចង្កេះក្នុងអំឡុងមុនសម្រាល និងសម្រាល។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

បើទោះបីជាវាមិនអាចការពារការឈឺចាប់បែបនេះបានក៏ដោយ តែអ្នកអាចបន្ធូរបន្ថយការឈឺចាប់ក្នុងពេលសម្រាលបែបនេះបាន។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

សូមពិចារណាលើគន្លះទាំងនេះ ៖
• ព្យាយាមធ្វើសកម្មភាពរាងកាយ៖ សូមព្យាយាមដើរ ប្រសិនបើអ្នកអាចធ្វើទៅបាន។
• សូមព្យាយាមឈ្លីចង្កេះ៖ អ្នកអាចស្នើរអោយស្វាមី ឬអ្នកកំដរជួយយកកូនបាល់ ឬវត្ថុដែលមានរាងមូលផ្សេងទៀតឈ្លីលើចង្កេះរបស់អ្នក។
• ម៉ាស្សាដោយប្រើទឹក៖ ឈរនៅក្រោមទឹកផ្កាឈូកក្តៅឧណ្ឌៗ ឬស្នើរឲ្យស្វាមី ឬអ្នកកំដរជួយយកទឹកបាញ់លើច្កេះរបស់អ្នក។
• ស្អំកំដៅ ឬត្រជាក់៖ សូមស្អំកញ្ចប់ទឹកកក ឬបន្ទះកំដៅ។

សូមសហការជាមួយនឹងក្រុមគ្រូពេទ្យរបស់អ្នក ដើម្បីវាយតម្លៃពីជម្រើសក្នុងការបំបាត់ការឈឺចាប់ក្នុងកំឡុងសម្រាល៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង