ជាធម្មជាតិ មនុស្សត្រូវមានស្មារតីពេញលេញក្នុងអំឡុងពេលថ្ងៃ ហើយត្រូវគេងនៅពេលយប់។ ការគេងពេលថ្ងៃបានល្អ គឺអាចធ្វើទៅបាន ប្រសិនបើជាការងារពេលយប់របស់អ្នក គឺជាភាពចាំបាច់នៃជីវិតការងាររបស់អ្នក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដើម្បីធ្វើឲ្យការគេងមានភាពល្អប្រសើរជាងមុនក្នុងអំឡុងពេលថ្ងៃ អ្នកគួរ ៖
• ជៀសវាងសារធាតុរំញោចមុនពេលចូលគេង៖ ប្រសិនបើអ្នកកំពុងតែធ្វើការពេលយប់ ហើយត្រូវការគេងពីពេលព្រឹករហូតដល់ពេលរសៀល អ្នកគួរតែព្យាយាមជៀសវាងជាតិកាហ្វេអ៊ីនបន្ទាប់ពីពាក់កណ្ដាលយប់តទៅ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• បង្កើតបរិស្ថានសម្រាប់ការគេង៖ ដើម្បីបង្កើនការគេងដោយមិនមានការរំខាន សូមបិទទូរស័ព្ទរបស់អ្នក ធ្វើឲ្យបន្ទប់ងងឹត។ បន្ថយម៉ាស៊ីនត្រជាក់ ពាក់របាំងភ្នែក និងកាស់ហើយដាក់សញ្ញា “កុំរំខាន”នៅលើទ្វារបន្ទប់គេងរបស់អ្នក។ សូមធ្វើការណាត់ជួប នៅក្រៅពីពេលគេងរបស់អ្នកហើយរំលឹកគ្រួសារ និងមិត្តភក្តិរបស់អ្នកមិនឲ្យរំខានអ្នក។
• ចូលគេង និងភ្ញាក់ដឹងខ្លួននៅក្នុងពេលដូចគ្នាជារៀងរាល់ថ្ងៃអាចជួយឲ្យការគេងបានល្អ។ សូម្បីតែនៅលើចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកក៏ដោយ។
• ធ្វើឲ្យរបៀបរស់នៅមានសុខភាពល្អ បរិភោគអាហារដែលមានសុខភាពល្អ និង រួមបញ្ចូលទាំងការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ មានគម្រោងនឹងធ្វើអ្វីមួយបន្ទាប់ពីអ្នកក្រោកឡើងជាជាងមុនពេលដែលអ្នកចូលគេង។
ប្រសិនបើគន្លឹះទាំងនេះមិនអាចជួយបានសូមពិគ្រោះជាមួយគ្រូពេទ្យ ឬគ្រូពេទ្យជំនាញរបស់អ្នក៕