ការឈឺដៃ អាចមានមូលហេតុច្រើនរាប់មិនអស់ ដែលរាប់ចាប់ពីការរងរបួសលើសន្លាក់ ទៅដល់ការសង្កត់លើសរសៃប្រសាទជាដើម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ដោយអាស្រ័យលើមូលហេតុ ការឈឺដៃ អាចចាប់ផ្តើមកើតមានភ្លាមៗ ឬអាចមានការវិវត្តបន្តិចម្តងៗ។ ក្នុងករណីជាច្រើន ការឈឺចាប់ដៃ មានប្រភពមកពីការមានបញ្ហានៅកញ្ចឹងក ឬឆ្អឹងខ្នងផ្នែកខាងលើ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការឈឺដៃ ជាពិសេស ការឈឺចាប់ដែលឈឺចាក់ចូលទៅដៃឆ្វេង អាចជាសញ្ញានៃបញ្ហាបេះដូង។
ចូរស្វែងរកការព្យាបាលជាបន្ទាន់ ប្រសិនបើអ្នកមានបញ្ហាដូចខាងក្រោមនេះ ៖
• ការឈឺដៃ ស្មា ឬឈឺខ្នង ដែលស្រាប់តែឈឺខ្លាំងមួយរំពេច ឬមានអមដោយការមានអារម្មរណ៍ណែន ឬតឹងក្នុងទ្រូង (នេះអាចជាសញ្ញានៃជំងឺបេះដូង)
• មានការខូចទ្រង់ទ្រាយ ឬមានឆ្អឹងលយចេញនៅក្នុងកដៃ ជាពិសេស ប្រសិនបើមានការហូរឈាម ឬការរងរបួសផ្សេងទៀត
សូមទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមាន ៖
• មានការឈឺចាប់ដៃ ស្មា ឬឈឺខ្នង ដែលកើតឡើងដោយគ្រាន់តែធ្វើអ្វីហត់បន្តិច ហើយបានធូរស្រាលដោយការសម្រាក នេះអាចជាបញ្ហាជំងឺបេះដូង
• មានការរងរបួសដៃ ជាពិសេស ប្រសិនបើមានឮសំលេងគ្រឹបៗ
• ការឈឺចាប់ខ្លាំង និងអមដោយការហើម
• មានបញ្ហាក្នុងការកំរើកដៃ ឬផ្កាប់ ឬផ្ងារដៃមានការពិបាក៕