កូនរបស់អ្នកអាចទទួលបានអាហារូបត្ថម្ភដែលគេត្រូវការពីអាហារផ្សេងៗ។ អាហារទាំងនេះរួមបញ្ចូលទាំង ៖
១. ផលិតផលទឹកដោះគោ
ផលិតផលទឹកដោះគោសុទ្ធតែមានសារធាតុរ៉ែចាំបាច់ ដូចជាជាតិកាល់ស្យូម និងវីតាមីន ដូចជា A, B, D និង E។ ទឹកដោះគោ ក៏ជាប្រភពប្រូតេអ៊ីនដ៏ល្អ ដែលជួយក្នុងការលូតលាស់កោសិកានៅក្នុងខ្លួន។ គ្មានរបបអាហាររបស់កុមារពេញលេញទេ បើគ្មានទឹកដោះគោមួយកែវធំជារៀងរាល់ថ្ងៃ។
២. ស៊ុត
សំបូរទៅដោយប្រូតេអ៊ីន កាល់ស្យូម វីតាមីន B 12 និង riboflavin ស៊ុត គឺជាការបន្ថែមដ៏សំខាន់ ចំពោះរបបអាហាររបស់កូនអ្នក ប្រសិនបើអ្នកចង់បង្កើនកម្ពស់របស់ពួកគេ។
៣. សាច់មាន់
សាច់មាន់ ក៏មានប្រូតេអ៊ីនខ្ពស់ដូចជាស៊ុតជាដើម។ ការពិត វាគឺជាធាតុមួយក្នុងចំណោមអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់បំផុត។ សាច់មាន់ ជួយក្នុងការកសាងជាលិកា និងសាច់ដុំរបស់កូនអ្នក ដែលជួយបង្កើនកម្ពស់របស់ពួកគេ។
៤. សណ្តែកសៀង
នេះគឺជាអាហារដែលមានសារធាតុបំប៉នបំផុត ដែលជួយបង្កើនសុខភាព និងកម្ពស់របស់កូនអ្នក! សណ្តែកសៀងសំបូរទៅដោយប្រូតេអ៊ីន វីតាមីន កាបូអ៊ីដ្រាត និងជាតិសរសៃ ហើយវាគឺជាជម្រើសដ៏ល្អមួយ។
៥. ចេក
ចេក សំបូរប៉ូតាស្យូម ម៉ង់ហ្គាណែស និងជាតិកាល់ស្យូម។ ចេក គឺជាផ្លែឈើធម្មតា ដែលពិតជាអាចជួយក្នុងការជំរុញសុខភាពរបស់កូនអ្នក។
ក្រៅពីអាហារពិសេសៗខាងលើនេះ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ពិសេស ដែលអាចជួយដល់ការលូតលាស់ និងជំនួយសុខភាពទូទៅរបស់កូនអ្នក។
ទឹកដោះគោ Babybio គឺជាទឹកដោះគោសរីរាង្គ (Organic) ដំបូងគេតែមួយគត់ របស់ប្រទេសបារាំង ដែលបាននាំចូល មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន Comptoir Europe Pacifique Co, Ltd។ វាជាផលិតផលទឹកដោះគោដ៏ល្បីល្បាញ ដែលមានអាយុកាលជាង ២០ ឆ្នាំមកហើយ។
ទឹកដោះគោសរីរាង្គ Babybio ត្រូវបានទទួលស្គាល់ ដោយសហគមន៍អឺរ៉ុប និងក្រសួងសុខាភិបាលបារាំង និងកម្ពុជា ថាជាផលិតផលទឹកដោះគោសរីរាង្គដ៏ល្អ ជួយទារក និងកុមារឲ្យលូតកម្ពស់ បង្កើនភាពចងចាំ ជំនួយភ្នែក ស្បែក និងការលូតលាស់ប្រពន្ធ័សរីរាង្គ និងអវៈយវៈ។
Omega3, DHA, ARA បូកបន្ថែមជាមួយវីតាមីន ជាតិរ៉ែ ជាច្រើនប្រភេទផ្សេងទៀត ហើយជាពិសេស មានជាតិកាកសរសៃ (Fiber) ដែលចម្រាញ់ចេញពីបន្លែស្រស់ សាច់ស្រស់ អាចជួយរក្សាទម្ងន់កុមារឲ្យសមស្រប ទៅតាមអាយុ និងការលូតលាស់ ជាមួយនឹងការបន្ថែមសារធាតុ Bifidus ធម្មជាតិ ដែលអាចជួយសំរួលដល់ប្រពន្ធ័រំលាយអាហារ និងការបន្ទោរបង់ កុមារ និងទារក មិនឲ្យក្ដៀន រាគ និងធ្វើឲ្យបន្ទោរបង់បានទៀងទាត់។ គ្រប់វីតាមីន នៅក្នុងទឹកដោះគោសរីរាង្គ Babybio គឺចម្រាញ់ចេញពីធម្មជាតិ ១០០% សុទ្ឋសាធ៕