ជំងឺដក់ទឹកក្នុងបាតភ្នែក គឺជាជំងឺមួយដែលបណ្តាលឲ្យមានការខូចខាត ទៅលើសរសៃប្រសាទនៅបាតភ្នែករបស់អ្នក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ភាគច្រើន វាច្រើនទាក់ទងជាមួយនឹងការកើនឡើងនៃសម្ពាធនៅក្នុងបាតភ្នែក។ ការដក់ទឹកនៅក្នុងបាតភ្នែក មិនសូវបង្ហាញរោគសញ្ញាឲ្យយើងដឹងនោះទេ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
សម្ពាធកើនឡើងនៅក្នុងភ្នែក អាចធ្វើឲ្យខូចសរសៃប្រសាទនៅបាតភ្នែក ដែលវាមានមុខងារ បញ្ជូនរូបភាពទៅកាន់ខួរក្បាល។ ដូច្នេះ ប្រសិនបើមានការខូចខាតទៅលើសរសៃប្រសាទនៅបាតភ្នែក វាអាចធ្វើឲ្យខ្វាក់ភ្នែក។
បើគ្មានការព្យាបាល ការដក់ទឹកក្នុងបាតភ្នែក អាចបណ្តាលឲ្យខ្វាក់ភ្នែក ក្នុងរយៈពេលពីរទៅបីឆ្នាំ បន្ទាប់មកទៀត។ ដោយសារតែមនុស្សភាគច្រើន មិនមានលេចចេញនូវរោគសញ្ញា នៅដំណាក់កាលដំបូង ឬមិនមានការឈឺចាប់នោះទេ ដូច្នេះ វាជាការសំខាន់ណាស់ ដែលអ្នកគួរទៅពិភាក្សា និងពិនិត្យភ្នែកឲ្យបានទៀងទាត់ ដើម្បីទទួលយកការព្យាបាលឲ្យបានទាន់ពេល។
ចំពោះអ្នកដែលមានអាយុចាប់ពី ៤០ ឆ្នាំឡើងទៅ និងមានប្រវត្តិគ្រួសារ ធ្លាប់មានជំងឺដក់ទឹកក្នុងបាតភ្នែក អ្នកគួរតែទៅជួបជាមួយនឹងគ្រូពេទ្យភ្នែក ឲ្យបានម្តងទៅពីរដងក្នុងមួយឆ្នាំឲ្យបានទៀងទាត់។
ប្រសិនបើអ្នកមានបញ្ហាសុខភាព ដូចជា ជំងឺទឹកនោម ក៏គួរតែទៅជួបជាមួយគ្រូពេទ្យភ្នែកឲ្យបានទៀងទាត់ផងដែរ៕