របបអាហារដែលសម្បូរប៉ូតាស្យូមខ្ពស់ អាចជារឿងមួយដែលសំខាន់ ជាងការគិតរបស់អ្នក។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវបានរកឃើញថា កម្រិតប៉ូតាស្យូមទាបនៅក្នុងខ្លួន ផ្សារភ្ជាប់ទៅនឹងបញ្ហាជាច្រើន និងជំងឺទូទៅដូចជា ការលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• ប៉ូតាស្យូម ល្អចំពោះអ្នកដែលមានជំងឺខ្សោយបេះដូង ជំងឺសម្ពាធឈាមខ្ពស់ និងជំងឺទឹកនោមផ្អែម។
• ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា មានប្រហែលជាម្នាក់ក្នុងចំណោមប្រជាជនប្រាំនាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារហេតុផលនៃកម្រិតប៉ូតាស្យូមក្នុងឈាមទាប។ លើសពីនេះទៀត ប្រហែល ១៤ ភាគរយនៃអ្នកដែលមកជួបគ្រូពេទ្យ គឺដោយសារតែហេតុផលកម្រិតប៉ូតាស្យូមទាបក្នុងឈាមផងដែរ។
• ការបន្ថែមរបបអាហារជាមួយប៉ូតាស្យូម ឬការបង្កើនការបរិភោគអាហារដែលសម្បូរប៉ូតាស្យូម អាចជួយបន្ថយកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺសម្ពាធឈាម ជួយកែលម្អអ័រម៉ូនអាំងស៊ុយលីននៅក្នុងរាងកាយ ជួយកាត់បន្ថយអត្រានៃជំងឺបេះដូង និងធ្វើឱ្យរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត និងការថប់បារម្ភបានប្រសើរឡើង៕