ការប៉ោងសរសៃឈាមនៅក្នុងបំពង់អាហារ កើតមានឡើងដោយសារជំងឺលើសសម្ពាធឈាមនៅថ្លើម ឬជំងឺក្រិនថ្លើម។ ជំងឺប៉ោងសរសៃឈាមនេះ មិនងាយចេញរោគសញ្ញាឲ្យយើងដឹងនោះទេ។ រោគសញ្ញាអាចលេចចេញ លុះត្រាតែមានការដាច់សរសៃឈាម និងហូរឈាមខ្លាំង រហូតដល់គម្រាមកំហែងដល់អាយុជីវិត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ការហូរឈាម ពីសរសៃឈាមដែលប៉ោងបែបនេះ គឺជាករណីមួយដែលត្រូវការការសង្គ្រោះជាបន្ទាន់។ ប្រសិនបើមានការហូរឈាម ហើយមិនសង្គ្រោះឲ្យបានយ៉ាងឆាប់រហ័សនោះទេ នោះអ្នកជំងឺអាចនឹងឈានដល់ស្លាប់។ សូម្បីតែបន្ទាប់ពីការហូរឈាម ត្រូវបានបញ្ឈប់ហើយនោះ ក៏អាចនឹងមានផលវិបាកធ្ងន់ធ្ងរ ដូចជាជំងឺរលាកសួត ជំងឺមេរោគក្នុងឈាម ខ្សោយថ្លើម ខ្សោយក្រលៀន វង្វេង និងសន្លប់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
រោគសញ្ញាដែលអាចឲ្យយើងដឹងមានដូចជា ៖
• ក្អួតឈាម
• លាមកពណ៌ខ្មៅ
• សម្ពាធឈាមទាប
• ចង្វាក់បេះដូងដើរញាប់៕