ដើម្បីថែទាំថ្លើមរបស់អ្នកឲ្យមានសុខភាពល្អ អ្នកគួរតែ ៖
• កុំទទួលទាន គ្រឿងស្រវឹង ៖ ការសេពគ្រឿងស្រវឹង អាចធ្វើឲ្យខូចកោសិកាថ្លើម ហើយនាំឲ្យកោសិកាថ្លើមហើម និងក្រិនថ្លើម ដែលអាចឈានដល់ស្លាប់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
• បរិភោគអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ជំងឺខ្លាញ់រុំថ្លើម ក៏អាចបណ្តាលឲ្យទៅជាជំងឺក្រិនថ្លើមបានដែរ ហើយជំងឺខ្លាញ់រុំថ្លើម អាចបណ្តាលមកពីការលើសទម្ងន់ ជំងឺទឹកនោមផ្អែម ឬមានកម្រិតជាតិខ្លាញ់នៅក្នុងឈាមខ្ពស់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
• កុំប្រើប្រាស់ថ្នាំផ្សំ ដែលប៉ះពាល់ដល់ថ្លើម ដូចជា ថ្នាំកូឡេស្តេរ៉ូល និងថ្នាំបំបាត់ការឈឺចុកចាប់មួយចំនួន ដែលអាចពុលដល់ថ្លើម។
• ត្រូវយល់ដឹងពីជំងឺរលាកថ្លើម និងដឹងពីរបៀបនៃការឆ្លងរបស់ជំងឺរលាកថ្លើម ដើម្បីការពារកុំឲ្យឆ្លងមេរោគ។ ជំងឺរលាកថ្លើមប្រភេទ A គឺជាមេរោគមួយដែលបណ្តាលឲ្យថ្លើមរលាក ហើយវាអាចឆ្លងតាមរយៈទឹក ឬអាហារដែលកខ្វក់ មានបាក់តេរី និងមាននៅក្នុងលាមកផងដែរ។ ជាធម្មតា ជំងឺរលាកថ្លើមប្រភេទ A នេះ នឹងជាទៅវិញដោយខ្លួនឯង។ ជំងឺរលាកថ្លើមប្រភេទ B និង C អាចចម្លងទៅមនុស្សម្នាក់ទៀតតាមរយៈឈាម និងសារធាតុរាវនៅក្នុងរាងកាយ។ ប្រសិនបើមិនបានព្យាបាលនោះទេ វាអាចបណ្តាលឲ្យទៅជាជំងឺក្រិនថ្លើម ជំងឺមហារីកថ្លើម និងជំងឺខ្សោយថ្លើម។
ការលាងដៃឲ្យបានញឹកញាប់ ជាមួយនឹងសាប៊ូ និងជៀសវាងការចែករំលែករបស់ប្រើប្រាស់រួមគ្នា ដូចជាច្រាស់ដុសធ្មេញ ឡាមកោរពុកមាត់ គឺជាវិធីការពារការឆ្លងមេរោគ។ ចំពោះអ្នកដែលមានដៃគូរួមភេទច្រើន អ្នកគួរតែប្រើស្រោមអនាម័យ រាល់ពេលរួមភេទទើបជាការល្អ៕