លើសពីការផ្តល់នូវការចិញ្ចឹមបីបាច់ និងការជួយការពារកូនរបស់អ្នកពីការមានជំងឺ ការបំបៅដោះកូន ក៏អាចជួយអ្នកក្នុងការសម្រកទម្ងន់ ដែលបានកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះបានផងដែរ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នៅពេលដែលអ្នកបំបៅដោះកូន អ្នកបានប្រើប្រាស់កោសិកាខ្លាញ់ដែលស្ថិតទុកនៅក្នុងខ្លួនរបស់អ្នកអំឡុងពេលមានផ្ទៃពោះ រួមជាមួយកាឡូរីពីរបបអាហាររបស់អ្នក ដើម្បីជំរុញដល់ការផលិតទឹកដោះ និងចិញ្ចឹមកូនរបស់អ្នកបាន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការស្រកទម្ងន់ក្នុងអំឡុងពេលបំបៅដោះកូនអាចកើតឡើង សូម្បីតែនៅពេលអ្នកធ្វើតាមការណែនាំដែលឲ្យបរិភោគបន្ថែន ៤០០ ទៅ ៥០០ កាឡូរីក្នុងមួយថ្ងៃ ដើម្បីរក្សាថាមពលក៏ដោយ។
ទោះជាយ៉ាងណា បន្ទាប់ពីពេលឆ្លងទន្លេរួចភ្លាម អ្នកអាចស្រក់ទម្ងន់បានប្រហែល ៦,៨ គីឡូក្រាម ការស្រកទម្ងន់មានសភាពបន្តិចម្តងៗ ដែលប្រហែល ០,៤៥ ទៅ ០,៩ គីឡូក្រាម ក្នុងមួយខែសម្រាប់ ៦ ខែដំបូង បន្ទាប់ពីការឆ្លងទន្លេ និងថយចុះបន្តោចម្តងៗចាប់ពីនោះតទៅ។
ជាញឹកញាប់ត្រូវចំណាយពេលប្រាំមួយទៅប្រាំបួនខែក្នុងការសម្រកទម្ងន់ ដែលបានកើនឡើងក្នុងអំឡុងពេលមានផ្ទៃពោះ៕