ស្វាយ គឺជាជំងឺកាមរោគដែលបង្ករឡើងដោយបាក់តេរី។ ជំងឺនេះបានចាប់ផ្តើមដោយការមានដំបៅដោយមិនមានការឈឺចាប់ ដែលជាធម្មតាកើតនៅលើប្រដាប់ភេទ រន្ធគូថ ឬនៅលើមាត់។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ស្វាយអាចរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ស្បែក ឬភ្នាសដែលមានដំបៅ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
បន្ទាប់ពីការឆ្លងមេរោគដំបូង បាក់តេរីអាចសំងំស្ងៀមនៅក្នុងខ្លួនរបស់អ្នកជាច្រើនឆ្នាំ មុនពេលវាក្លាយជាសកម្មសារជាថ្មីម្តងទៀត ដែលនាំឲ្យមានជារោគសញ្ញាកើតមានឡើង។
បច្ចុប្បន្ននោះជំងឺស្វាយអាចព្យាបាលបានជាសះស្បើយ ពេលខ្លះដោយគ្រាន់តែជាការចាក់ពពួកប៉េនីស៊ីលីនត្រឹមតែមួយដូស។ បើមិនមានការព្យាបាលទេនោះជំងឺស្វាយអាចធ្វើឲ្យប៉ះពាល់ដល់បេះដូង ខួរក្បាល ឬសរីរាង្គផ្សេងទៀត ហើយអាចគំរាមកំហែងដល់អាយុជីវិតផងដែរ។
ដំបៅនៅលើប្រដាប់ភេទដោយសារតែជំងឺស្វាយអាចជាហេតុធ្វើអោយវាមានភាពងាយស្រួលក្នុងការឆ្លងមេរោគអេដស៍។
ប្រសិនបើអ្នកមានផ្ទៃពោះ អ្នកអាចចំលងជំងឺស្វាយទៅកូនរបស់អ្នកដែលមិនទាន់កើត។ ជំងឺស្វាយដែលកើតតាំងពីកំណើត អាចបង្កើននូវនូវហានិភ័យនៃការរលូតកូន ទារកស្លាប់ក្នុងផ្ទៃ ឬទារកស្លាប់បន្ទាប់ពីកើតបានពីរបីថ្ងៃ៕