ការកកជាតិកាល់ស្យូមនៅក្នុងសុដន់ អាចធ្វើឲ្យមានលេចឡើងជាចំណុចពណ៌សនៅលើហ្វីលថតសុដន់ ហើយជាធម្មតា វាមានសភាពតូចដែលមិនអាចមើលឃើញបាន។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើមានការសង្ស័យថាមានបញ្ហានេះ ការធ្វើតេស្តជាច្រើនទៀតប្រហែលជាចាំបាច់ ដែលក្នុងនោះរួមទាំងការថតសុដន់បន្ថែមទៀត ជាមួយនឹងការច្រឹបយកសាច់សុដន់ទៅពិនិត្យ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ខណៈដែលជាតិកាល់ស្យូមក្នុងសុដន់មួយចំនួនអាចបង្ហាញពីជំងឺមហារីកសុដន់ តែភាគច្រើនវាមិនមែនជាមហារីកនោះទេ។ មូលហេតុស្លូតដែលនាំឲ្យមានជាតិកាល់ស្យូមក្នុងសុដន់អាចរួមមានដូចជា ៖
• ធ្លាប់រងរបួស ឬវះកាត់លើដោះ
• ការកកជាតិកាល់ស្យូមលើស្បែក ឬលើសរសៃឈាម
• គីសសុដន់
• ដុំសាច់ដោះ
• រលាកសុដន់
• ធ្លាប់ព្យាបាលដោយកាំរស្មីវិទ្យុសកម្មសម្រាប់ជំងឺមហារីកមុន៕