មនុស្សខាំអាចនាំឲ្យមានគ្រោះថ្នាក់ ឬអាចមានគ្រោះថ្នាក់ខ្លាំងជាងសត្វទៅទៀត ដោយសារតែប្រភេទនៃបាក់តេរី និងវីរុសដែលមាននៅក្នុងមាត់របស់មនុស្ស។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប្រសិនបើអ្នកត្រូវបានខាំដោយមនុស្សណាម្នាក់ ហើយមានដាច់រហែកស្បែក សូមអនុវត្តដូចខាងក្រោមនេះ ៖
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
1. បញ្ឈប់ការហូរឈាមដោយសង្កត់ជាមួយនឹងក្រណាត់ស្ងួត ហើយស្អាត
2. លាងមុខរបួសឲ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹក
3. លាបក្រែមដែលមានថ្នាំផ្សះ ដើម្បីបង្ការការឆ្លងរោគ
4. រុំដោយបង់រុំស្អាត គ្របកន្លែងដែលរងផលប៉ះពាល់ជាមួយនឹងការបង់រុំ
5. ចូរស្វែងរកការព្យាបាលជាមួយគ្រូពេទ្យបន្ទាន់។
ប្រសិនបើអ្នកមិនបានចាក់ថ្នាំបង្ការជំងឺតេតាណូសក្នុងរយៈពេលប្រាំឆ្នាំមុនទេនោះ គ្រូពេទ្យអាចនឹងណែនាំឲ្យចាក់រំឭកថ្នាំបង្ការជំងឺតេតាណុស។ ក្នុងករណីនេះអ្នកគួរតែមានការចាក់រំឭកថ្នាំបង្ការក្នុងរយៈពេល ៤៨ ម៉ោងបន្ទាប់ពីរងរបួស៕