Hyperkalemia គឺជាពាក្យបច្ចេកទេសពេទ្យដែលពិពណ៌នាអំពីការមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់ជាងធម្មតា។ ប៉ូតាស្យូម​ គឺសារធាតុចិញ្ចឹមដែលសំខាន់សម្រាប់មុខងារនៃប្រព័ន្ធប្រសាទ និងកោសិកាសាច់ដុំ រួមបញ្ចូលទាំបេះដូងផងដែរ។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

កម្រិតប៉ូតាស្យូមក្នុងឈាមជាធម្មតា គឺនៅចន្លោះពី ៣,៥ ទៅ ៥,២ មីលីម៉ូលក្នុងមួយលីត្រឈាម (mmol / L)។ ការមានកម្រិតប៉ូតាស្យូមក្នុងឈាមខ្ពស់ជាង ៧​​​​ mmol / L អាចបង្កឲ្យមានគ្រោះថ្នាក់ និងតម្រូវឲ្យមានការព្យាបាលជាបន្ទាន់។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ជាញឹកញាប់ របាយការណ៍នៃការមានប៉ូតាស្យូមខ្ពស់ក្នុងឈាម គឺមិនមែនជា hyperkalemia ពិតនោះទេ។ ផ្ទុយទៅវិញ វាអាចត្រូវបានបង្កឡើងដោយសារតែការបែកកោសិកាឈាមក្នុងឈាម​ដែលគេយកឈាមទៅវិភាគក្នុងអំឡុងពេល ឬបន្ទាប់ពីបានបូមឈាម។

កោសិកាដែលបែកបានធ្លាយប៉ូតាស្យូមចូលទៅក្នុងឈាមដែលត្រូវយកទៅវិភាគ។ មូលហេតុទូទៅបំផុតនៃការកើនឡើងប៉ូតាស្យូមក្នុងឈាម (hyperkalemia) គឺពាក់ព័ន្ធនឹងតម្រងនោម​ ដែលមានដូចជា៖
• ជំងឺខ្សោយតម្រងនោមស្រួចស្រាវ
• ជំងឺតម្រងនោមរ៉ាំរ៉ៃ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង