ក្រចកឡើងពណ៌លឿង អាចជាផ្នែកមួយ នៃរោគសញ្ញារបស់ជំងឺមួយចំនួនដូចជា ជំងឺរបកស្បែកឡើងក្រហម អាចជាស្នាមប្រឡាក់ពីការជក់បារី និងអាចជាការមានផ្សិតក្នុងក្រចកមួយចំនួន ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
អ្វីដែលអ្នកត្រូវធ្វើគឺ ប្រសិនបើក្រចករបស់អ្នក គ្រាន់តែត្រូវបានប្រលាក់ដោយពណ៌ អ្នកគ្រាន់តែត្រាំពួកវា នៅក្នុងទឹកលាងក្រចក និងយកច្រាស់មកដុសកន្លែងប្រលាក់នោះ វានឹងស្អាតវិញហើយ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ប្រសិនបើការមានពណ៌លឿងនៅតែមិនបាត់ ហើយវាកាន់តែអាក្រក់ឡើង ឬត្រូវបានអមដោយការឈឺចាប់ នោះវាអាចជាការឆ្លងមេរោគផ្សិត។
វាមិនកើតតែលើក្រចកមួយទេ ប៉ុន្តែប្រហែល ៥០ ភាគរយនៃក្រចកទាំងអស់ នឹងប្រែពណ៌ ដែលត្រូវបានបង្កឡើងដោយផ្សិត។
ជាអកុសលដែរ ដែលការឆ្លងមេរោគផ្សិត អាចមានឧបសគ្គក្នុងការយកឈ្នះ ជាពិសេសប្រសិនបើអ្នក មិនបានអើរពើចំពោះការព្យាបាល។
ក្រចកពណ៌លឿង ក៏ត្រូវបានគេមើលឃើញផងដែរ នៅក្នុងអ្នកជំងឺស្បែករបកក្រហម ដែលវាជាផលរំខាននៃថ្នាំមួយចំនួន និងអាចជាលទ្ធផលនៃលក្ខខណ្ឌដ៏កម្រមួយ ដែលគេហៅថា ជាជំងឺក្រចកពណ៌លឿង។
ប្រសិនបើអ្នកសម្គាល់ឃើញការផ្លាស់ប្តូរ នៅក្នុងក្រចករបស់អ្នក សូមទៅជួបគ្រូពេទ្យរបស់អ្នកជាបន្ទាន់៕