ខណៈពេលដែលបូស ជាធម្មតា អាចដោះស្រាយបាន ដោយខ្លួនឯងផ្ទាល់ និងអាចល្អប្រសើរថែមទៀតផងនោះ ប៉ុន្តែ វាក៏មានស្ថានភាពពិសេស ដែលត្រូវការព្យាបាល ដោយគ្រូពេទ្យជំនាញផងដែរ។ កម្រណាស់ ដែលបូស អាចរីករាលដាល និងអាចនាំឱ្យមានការឆ្លងមេរោគ រីករាលដាលបន្ថែមទៀត។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
បូស ឬ អាប់សែ ចំពោះអ្នកជំងឺទឹកនោមផ្អែម ឬអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ (ដូចជា ជំងឺមហារីក ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ) គួរតែត្រូវបានវាយតម្លៃ ឬថែទាំដោយអ្នកថែទាំសុខភាព ដែលមានជំនាញត្រឹមត្រូវ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
លើសពីនេះទៀត ថាំ្នពេទ្យជាច្រើន ជាពិសេស Prednisone គឺបានគាបសង្កត់ ឬបន្ថយប្រព័ន្ធភាពស៊ាំ ( ប្រព័ន្ធការពារការឆ្លងមេរោគរបស់រាងកាយ) ហើយអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរ ចំពោះបូសសាមញ្ញមួយ។
អ្នកដែលបានប្រើប្រាស់ថ្នាំបែបនេះ គួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យរបស់អ្នក ប្រសិនបើអ្នក មិនប្រាកដអំពីផលប៉ះពាល់ ថ្នាំនៅលើប្រព័ន្ធភាពស៊ាំ ហើយគ្រពេទ្យរបស់អ្នក ប្រហែលជាអាចពន្យល់ទៅអ្នកបាន ដើម្បីកុំឱ្យអ្នកបានមានការព្រួយបារម្ភ។
បូស ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការមានក្តៅខ្លួន គឺគួរតែមានការទទួលយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ការបង្កើនមានភាពក្រហមនៃស្បែកនៅក្បែរនោះ ឬការវិវត្តជាខ្ទុះ ច្រើនជារោគសញ្ញាផ្សេងទៀត ដែលអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ៕