ការផឹកទឹកដោះគោមិនបាន គឺជាបញ្ហាទូទៅមួយ។ ទឹកដោះគោដែលមិនមានជាតិឡាក់តូស ពិតជាមានរសជាតិផ្សេង ពីទឹកដោះគោទូទៅ ហើយមនុស្សគ្រប់គ្នា មិនចូលចិត្តវាទេ។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការផឹកទឹកដោះគោធម្មតា នឹងមិនធ្វើឲ្យប៉ះពាល់ដល់រាងកាយនោះទេ ក្រៅពីឈឺពោះ ផោម និងផលរំខានដទៃទៀតនោះ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ប៉ុន្តែ ការមិនត្រូវជាមួយនឹងជាតិឡាក់តូស អាចធ្វើឲ្យវាកាន់តែអាក្រក់ទៅៗ នៅពេលដែលអ្នកកាន់តែធំ ដែលនេះមានន័យថា ការឈឺពោះ ហើមពោះ និងរាគ អាចក្លាយជារឿងដែលមិនល្អ។
ប្រសិនបើអ្នកចង់ផឹកទឹកដោះគោធម្មតានោះ អ្នកអាចសាកល្បង ប្រើផលិតផល ដែលជួយបំបែកជាតិឡាក់តូស ដែលមានលក់នៅតាមឱសថស្ថាន ដែលវាហាក់ដូចជា មានប្រសិទ្ធភាពដល់មនុស្សមួយចំនួន។ សូមសួរគ្រូពេទ្យ សម្រាប់ដំបូន្មាននានា ដែលសាកសមនឹងអ្នក។
ប្រសិនបើអ្នកសម្រេចចិត្តថា ជៀសវាងផឹកទឹកដោះគោហើយ សូមប្រាកដថា អ្នកនឹងទទួលបានជាតិកាល់ស្យូម និងវីតាមីន D ពីប្រភពដទៃទៀត៕