ចន្លោះពេលការឆ្លងមេរោគ រហូតដល់ចេញរោគសញ្ញា ចំពោះជំងឺសួត គឺប្រែប្រួល អាស្រ័យទៅលើប្រភេទនៃវីរុស ឬបាក់តេរី ដែលបង្កអោយឆ្លងមេរោគ។ ចំពោះមេរោគ RSV រយៈពេលនៃការស្តែងចេញមេរោគ គឺ ៤ ទៅ ៦ ថ្ងៃ ចំពោះមេរោគ Influenza គឺ ១៨ ទៅ ៧២ ម៉ោង។

អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?

ជាមួយនឹងការព្យាបាល ប្រភេទនៃការឆ្លងមេរោគបាក់តេរីទូទៅបំផុត អាចត្រូវបានជាសះស្បើយពី ១ ទៅ ២ សប្តាហ៍។ ជំងឺរលាកសួត ដែលបង្កឡើងដោយវីរុស អាចមានរយៈពេលយូរជាងនេះ។

អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ

ចំពោះជំងឺរលាកសួត ដែលបង្កឡើងដោយមេរោគ Mycoplasmal អាចត្រូវចំណាយពេល ៤ ទៅ ៦ សប្តាហ៍ ដើម្បីឲ្យជាសះស្បើយពេញលេញ។

វីរុស និងបាក់តេរី ដែលបណ្តាលឲ្យមានជាជំងឺរលាកសួត គឺឆ្លង ហើយជាធម្មតា ត្រូវបានរកឃើញនៅក្នុងជាតិទឹកពីមាត់ ឬច្រមុះ នៃអ្នកដែលត្រូវបានឆ្លងមេរោគ។

ជំងឺនេះ អាចឆ្លងនៅពេលដែលអ្នកឆ្លងមេរោគ ក្អក ឬកណ្តាស់ ទៅកាន់អ្នកដទៃ ដោយប្រើកែវផឹកទឹកជាមួយគ្នា និងប្រើសំភារៈជាមួយគ្នា និងនៅពេលដែលមនុស្សម្នាក់ ប៉ះក្រដាសដែលបានប្រើ ហើយពីអ្នកដែលឆ្លងមេរោគ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង