ពងបែកមាត់ ពិតជាឆ្លង។ ប្រសិនបើអ្នកមានពងបែកមាត់ វាពិតជាងាយនឹងចម្លង ទៅកាន់មនុស្សដទៃទៀត។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
វីរុស HSV-1 រាលដាលតាមរយៈការប៉ះផ្ទាល់ ដូចជាការប៉ះស្បែក ឬប៉ះលើការបញ្ចេញទឹកពីមាត់ ឬប្រដាប់ភេទ (ដូចជាតាមរយៈការរួមភេទ)។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ទោះបីជាវីរុស គឺឆ្លងបំផុត នៅពេលដែលពងនោះមានក៏ដោយ ប៉ុន្តែ វាក៏នៅតែអាចចម្លង ទោះបីជាអ្នកមិនអាចឃើញពងទឹកនោះក្តី។ មេរោគ HSV-1 ក៏អាចត្រូវបានរាលដាល ដោយការចែករំលែក ការផឹកពែងជាមួយគ្នា ឬការញ៉ាំអ្វីជាមួយគ្នាផងដែរ។
បន្ថែមពីលើនេះ ប្រសិនបើអ្នក ឬដៃគូររបស់អ្នក មានពងបែកមាត់ មេរោគ HSV-1 អាចត្រូវបានចម្លង អំឡុងពេលរួមភេទតាមមាត់ និងបណ្តាលអោយមានជំងឺ នៅតំបន់ប្រដាប់ភេទផងដែរ។
មេរោគ HSV-1 ក៏អាចចម្លង ប្រសិនបើមនុស្សម្នាក់ ប៉ះនឹងពងទឹកនោះ ហើយបន្ទាប់មកប៉ះទៅភ្នាស ឬកន្លែងនៃស្បែកដែលមានរបួស។ ដូចនេះ វាជាការល្អបំផុត ក្នុងការមិនបំបែកពងទឹកនោះ។
វាជារឿងល្អ ដែលអ្នកកុំប៉ះនឹងពងទឹកក្រៅមាត់នោះ។ ប្រសិនបើអ្នកពិតជាត្រូវប៉ះពងទឹកនោះ សូមកុំប៉ះផ្នែកផ្សេងទៀត នៃខ្លួនរបស់អ្នក។ លាងដៃរបស់អ្នក អោយបានឆាប់ តាមដែលអាចធ្វើទៅបាន។
ជាពិសេស សូមកុំប៉ះភ្នែករបស់អ្នក។
ប្រសិនបើមេរោគ HSV-1 ចូលទៅក្នុងភ្នែករបស់អ្នក វាអាចបណ្តាលឲ្យមានផលប៉ះពាល់ច្រើន។ ជាការពិត ប្រសិនបើអ្នកមានពងបែកមាត់ ឬអ្នកនៅជុំវិញអ្នកដែលមានពងបែកមាត់ សូមឧស្សាហ៍លាងដៃរបស់អ្នក។
ពងបែកមាត់ អាចគ្រោះថ្នាក់ ចំពោះអ្នកដែលប្រព័ន្ធភាពស៊ាំចុះខ្សោយ (ដូចជាកុមារ និងអ្នកដែលមានជំងឺអេដស៍ ឬជំងឺមហារីក) ក៏ដូចជាអ្នកដែលមានជំងឺតាអក។ ចំពោះអ្នកដែលមានបញ្ហាសុខភាពនានា ការឆ្លងមេរោគ ដែលត្រូវបានបង្កដោយពងបែកមាត់ អាចគម្រាមកំហែងដល់អាយុជីវិត៕