ការភ្លាត់សន្លាក់ គឺជាការរងរបួសសន្លាក់ (សន្លាក់ គឺជាកន្លែងដែលមានឆ្អឹងពីរ ឬច្រើនជួបគ្នា) ដែលធ្វើឲ្យចុងនៃឆ្អឹងណាមួយត្រូវបានរុញចេញ ខុសពីទីតាំងធម្មតារបស់វា។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
ការរងរបួសដ៏ឈឺចាប់ខ្លាំងនេះ ពេលខ្លះ ធ្វើឲ្យខូចទ្រង់ទ្រាយ ឬមិនអាចធ្វើចលនាបានជាបណ្តោះអាសន្ន។
ការភ្លាត់សន្លាក់ កើតមានយ៉ាងច្រើនបំផុតនៅលើសន្លាក់ស្មា និងម្រាមដៃ។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
កន្លែងផ្សេងៗទៀតអាចមានដូចជាកែងដៃ ជង្គង់ និងត្រគាក។ ប្រសិនបើអ្នកមានការសង្ស័យពីការភ្លាត់សន្លាក់ សូមស្វែងរកការព្យាបាលឲ្យបានឆាប់ ដើម្បីឲ្យឆ្អឹងដែលបានភ្លាត់អាចត្រឡប់ទៅរកទីតាំងដើមបានឆាប់រហ័ស។
នៅពេលដែលទទួលការព្យាបាលត្រឹមត្រូវ ការភ្លាត់សន្លាក់ ភាគច្រើនអាចត្រឡប់ទៅរកមុខងារធម្មតាវិញបាន បន្ទាប់ពីបានជាសះស្បើយច្រើនសប្តាហ៍។ ទោះយ៉ាងណា សន្លាក់មួយចំនួនដូចជា ស្មា អាចមានការប្រឈមខ្ពស់ក្នុងការកើតឡើងម្តងហើយម្តងទៀត។
ការភ្លាត់ឆ្អឹង អាចធ្វើឲ្យ ៖
• ខូចទ្រង់ទ្រាយនៃសន្លាក់
• ឡើងហើម ឬប្រែពណ៌នៃស្បែក
• មានការឈឺចាប់ខ្លាំង
• មិនអាចធ្វើចលនាបាន។
អ្នកក៏ប្រហែលជាជួបប្រទះនូវអារម្មរណ៍ដូចជា មានអ្វីចាក់ឆៀបៗ ឬស្ពឹកនៅជិត ឬនៅខាងក្រោមនៃកន្លែងដែលមានរបួស ដូចជានៅជើង សម្រាប់ការភ្លាត់សន្លាក់ជង្គង់ ឬនៅដៃ សម្រាប់ការភ្លាត់សន្លាក់កែងដៃ។
វាអាចជាការលំបាកក្នុងការដឹងថា ឆ្អឹងបានបាក់ ឬគ្រាន់តែភ្លាត់។ ប្រសិនបើអ្នក ឬកូនរបស់អ្នក ហាក់ដូចជាមានប្រភេទណាមួយនៃបញ្ហានេះ សូមព្យាយាមទៅជួបពេទ្យឲ្យបានឆាប់។ ប្រសិនបើអាចធ្វើទៅបាន សូមស្អំទឹកកក និងរក្សាកន្លែងដែលភ្លាត់ឲ្យនៅស្ងៀម ខណៈដែលអ្នកកំពុងតែរង់ចាំការព្យាបាល៕