ជំងឺរលាកផ្លូវទឹកម៉ូត្រ គឺការឆ្លងមេរោគនៅលើផ្នែកណាមួយនៃប្រព័ន្ធទឹកម៉ូត្រ ដែលអាចជាការរលាកតម្រងនោម ប្លោកនោម ឬបង្ហួរនោម។ ការឆ្លងមេរោគភាគច្រើនបំផុត គឺពាក់ព័ន្ធនឹងផ្លូវទឹកម៉ូត្រផ្នែកខាងក្រោម ដែលមានប្លោកនោម និងបង្ហួរនោម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ស្រ្តី គឺមានហានិភ័យខ្ពស់ក្នុងការវិវត្តនៃជំងឺនេះជាងបុរស។ ការឆ្លងមេរោគ គឺត្រឹមតែនៅលើប្លោកនោមអាចធ្វើឲ្យមានការឈឺចាប់ និងជាការរំខានយ៉ាងខ្លាំង។ ទោះជាយ៉ាងណាផលវិបាកធ្ងន់ធ្ងរ អាចកើតមានប្រសិនបើវាបានរាលដាលដល់តម្រងនោម។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កត្តាហានិភ័យចំពោះការឆ្លងមេរោគលើផ្លូវទឹកម៉ូត្ររួមមាន ៖
• ជាស្ត្រី
• ការរួមភេទច្រើន
• ការប្រើប្រាស់វិធីពន្យារកំណើតណាមួយ
• ការអស់រដូវ
• មានភាពមិនប្រក្រតីនៅលើផ្លូវទឹកម៉ូត្រ
• មានការស្ទះនៅក្នុងបង្ហួរនោម
• ការមានប្រព័ន្ធភាពស៊ាំរាងកាយចុះទាប
• ការសុងទឹកនោម ។ល៕