រលាកសសៃឈាមវ៉ែន (thrombophlebitis) កើតឡើងនៅពេលដែលមានការស្ទះកំណកឈាមនៅលើសសៃឈាមវ៉ែនមួយ ឬច្រើន ដែលជាធម្មតាច្រើនកើតនៅលើជើង។ វាជាការកម្រដែលវាប៉ះពាល់លើសរសៃឈាមនៅដៃ ឬនៅករបស់អ្នក។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
នេះជាការប៉ះពាល់លើសរសៃដែលនៅជិតផ្ទៃនៃស្បែករបស់អ្នក ដែលគេហៅថា superficial thrombophlebitis ឬអាចប៉ះលើសសៃឈាមជ្រៅៗនៅក្នុងសាច់ដុំបណ្តាលឲ្យមានជំងឺដែលគេហៅថា DVT ។ ជំងឺរលាកសសៃឈាមវ៉ែន អាចត្រូវបានបង្កឡើងដោយការរងរបួស ការវះកាត់ ឬការនៅមិនមានសកម្មយូរ។ Superficial thrombophlebitis ពេលខ្លះអាចកើតឡើងចំពោះអ្នកដែលមានការប៉ោងសរសៃឈាមនៅជើង។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
កំណកឈាមនៅក្នុងសរសៃឈាមវ៉ែនជ្រៅៗ អាចបង្កើនហានិភ័យនៃបញ្ហាសុខភាពធ្ងន់ធ្ងរមួយ គឺការរសាត់នៃដុំឈាមកកទៅស្ទះនៅសសៃឈាមសួត៕