ជើងដែលហើម អាចកើតមានឡើងនៅលើផ្នែកណាមួយនៃជើង។ វាអាចកើតនៅលើកំភួនជើង កជើង កែងជើង ហើយអាចនៅភ្លៅផងដែរ។ ការហើមជើង អាចបណ្តាលមកពីការកើនឡើងនូវសារធាតុរាវ (ជាតិទឹក)ក្នុ ងជាលិកា ឬអាចមកពីការរលាកនៅក្នុងជាលិកា ឬនៅក្នុងសន្លាក់។
អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ
មានមូលហេតុជាច្រើននៃការហើមជើងដូចជាការរងរបួស ឬឈរយូរ ឬអង្គុយយូរពេកដែលមានភាពងាយស្រួលក្នុងការកំណត់រកមូលហេតុ។ ពេលខ្លះ ការហើមជើងអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរជាច្រើនទៀត ដូចជាជំងឺបេះដូង ឬបញ្ហាឈាមកកកជាដើម។
អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?
ចូរស្វែងរកការព្យាបាលឲ្យបានឆាប់ នៅពេលដែលការហើមជើងបានកើតឡើងដោយគ្មានមូលហេតុច្បាស់លាស់ ឬអ្នកស្រាប់តែមានការលំបាកក្នុងការដកដង្ហើម មានឈឺទ្រូង ឬមានសញ្ញាព្រមានផ្សេងទៀតនៃបញ្ហាកំណកឈាមក្នុងសួត ឬជាស្ថានភាពបេះដូងធ្ងន់ធ្ងរ។
មានកត្តាខុសប្លែកគ្នាជាច្រើនដែលអាចបណ្តាលឲ្យមានការហើមជើង។ វាអាចត្រូវបានបង្កឡើងដោយបញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយនឹងប្រព័ន្ធរបត់ឈាម ប្រព័ន្ធទឹករងៃ (ឡាំហ្វាទិច) ឬអាចជាបញ្ហាតម្រងនោម។ អ្នកក៏អាចជួបប្រទះការហើមជើង ដោយសារការចាល់ជាតិទឹក បន្ទាប់ពីការអង្គុយ ឬឈររយៈពេលយូរផងដែរ៕